អូហូ! ទីបំផុត ឱក សុគន្ធកញ្ញា បង្ហាញមុខកូនប្រុសខ្លួនហើយថ្ពាល់ខួចគួរឲ្យស្រលាញ់ណាស់!(មានរូបភាព)

ក្រោយពីពរពោះអស់រយៈពេលជាច្រើនខែមក ទីបំផុតតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា បានសម្រាកកូនរបស់ខ្លួនហើយ គឺនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលគឺ មុនមាត់កូនប្រុសរបស់តារាស្រីរូបនេះ ពិតជាស្អាតនិងគួរឲ្យស្រលាញ់ខ្លាំងណាស់ អ្វីដែលពិសេសនោះគឺ មានថ្ពាល់ខួចកាត់ទៅរកប៉ារបស់គេគួរឲ្យខ្នាញ់ថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើន បាននាំគ្នាសរសើរ និងអបអរសាទរដែលទីបំផុតតារាស្រីរូបនេះ សម្រាលកូនដំបូងបានជោគជ័យនិងថែមទាំងមានសុខភាពល្អទាំងម្ដាយនិងកូនទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី