ហែកចោលគ្រប់កិច្ចសន្យាកុងត្រា! Kant Kantathaworn ត្រូវបានដកសិទ្ធចេញក្នុងការធ្វើពិធីករគ្រប់កម្មវិធីទាំងអស់……អតិថិជនកំពុងក្ដៅក្រហាយដាក់ពាក្យបណ្ដឹង! មានរូបភាព
បន្ទាប់ពីពិធីករកំលោះល្បីឈ្មោះ Kant Kantathaworn ត្រូវបាន Workpoint ប្រកាសបញ្ចប់កិច្ចសន្យាដកសិទ្ធក្នុងការធ្វើពិធីករភ្លាមៗព្រោះតែមានរឿងរ៉ាវអាស្រូវឆបោកនិងត្រូវបានតុលាកាកោះហៅនិងចាប់ខ្លួន
រួមទាំងផលិតផលម៉ាក Randy ក៏បានចេញមកបញ្ចប់កិច្ចសន្យាការជួល Kant Kantathaworn ធ្វើជាអ្នកតំណាងអោយផលិតផលនេះបន្ដទៀត ដោយការប្រកាសលំអិតថា
“ប្រធានបទ៖ សេចក្តីជូនដំណឹងអំពីការបញ្ចប់តួនាទីតំណាងអោយផលិតផលរបស់ Kant Kantathaworn
សួស្តីអតិថិជនជាទីគោរពទាំងអស់
ខាងផលិតផល Randy សូមជូនដំណឹងដល់បងប្អូនអោយបានជ្រាបថា ខាងម្ចាស់ផលិតផលសូមបញ្ចប់កិច្ចកុងត្រាក្នុងការជួល Kant Kantathaworn ធ្វើជាអ្នកតំណាងអោយខាងយើងទៀតហើយ” សេចក្ដីប្រកាសនេះនិងអនុវត្តចាប់តាំងពីថ្ងៃចេញសេចក្ដីប្រកាសនេះទៅ
សូមថ្លែងអំណរអរគុណដល់គ្រប់គ្នាដែលយោគយល់និងនៅតែគាំទ្រដល់ Randy រហូតមក
សូមសម្ដែងសេចក្ដីគោរព
17 តុលា 2024″
អត្ថបទដោយ : នីត្តា