មានលុយចង់ធ្វើអ្វីក៏បាន! Chompoo Araya អត់ខ្វល់រឿងអ្វីទាំងអស់សុំតែម្យ៉ាងពេលនេះដើរលេងជុំគ្រួសារនៅក្រៅប្រទេសសិន! មានរូបភាព
ហោះហើរឆ្លងសមុទ្រឆ្លងភ្នំទៅដើរលេងនារដូវត្រជាក់ទាំងគ្រួសារនៅក្រៅប្រទេសសម្រាប់គ្រួសារតារាស្រីស្អាតជួរមុខរបស់ប្រទេសថៃ Chompoo Araya ដែលបានបណ្ដើរស្វាមីរូបសង្ហា Nott Wisarut និងកូនៗ Shayfa-Phayu និងអូន Gale នៅប្រទេសអង់គ្លេស
ជាក់ស្ដែង Chompoo ក៏បានបើកបង្ហាញវីដេអូខណៈពេលនាំក្មេងៗដើរលេងដើរមើល Natural History Museum ឬសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៅទីក្រុងឡុងដ៍ វាជាសារមន្ទីរដែលប្រមូលភស្តុតាង និងបំណែកសំខាន់ៗនៃប្រវត្តិសាស្ត្រពិភពលោកដែលមានអាយុកាលរាប់លានឆ្នាំ។ ចាប់តាំងពីសម័យដាយណូស័របុរាណ
ហើយអ្នកដែលសប្បាយបំផុតច្បាស់ណាស់ថាមានតែម្នាក់នេះទេគឺអូន Gale ស្រីស្អាតនិងជាព្រះនាងតូចក្នុងគ្រួសារហ្នឹងឯង សម្លេងសើចចេចចាចមិនឈប់ បន្ទាប់ពីបានឃើញគ្រោងឆ្អឹងរបស់សត្វផ្សេងៗ
ដោយអូន Gale អាចប្រាប់ពីប្រភេទសត្វទាំងអស់នេះស្ទើរតែទាំងអស់ថាមានសត្វអ្វីខ្លះ ឃើញបែបនេះហើយមិនថាម៉ាក់បា៉មិនថាហ្វេនៗសុទ្ធសឹងតែមានមោទនភាពចំពោះនាងតូចជាខ្លាំង ទាំងឆ្លាត ទាំងគួអោយស្រលាញ់ ចឹងហើយមិនអោយគ្រប់គ្នាលង់ស្រលាញ់យ៉ាងម៉េចបានទៅ
អត្ថបទដោយ : នីត្តា