មានលុយធ្វើអ្វីក៏សម! Dr. Kwan Usamanee មិនមែនចង់អួតថាខ្លួនមានលុយច្រើនទេគ្រាន់តែចង់វ៉ៃផ្ទះទីមួយចោលធ្វើជា…..! មានរូបភាព
តួឯកស្រីដែលពេញទៅដោយសមត្ថភាព Kwan Usamanee ហើយខណៈពេលនេះនាងក៏បានទទួលតួនាទីជា Dr. Kwan Usamanee អាចនិយាយបានថានាងពិតជានារីសម័យថ្មីពិតៗទាំងស្អាត ទាំងពូកែពេញទៅដោយចំណេះដឹង ក្រៅពីធ្វើការក្នុងសិល្បៈហើយ នាងក៏ជាមានជំនួញជារបស់ខ្លួនជាម្ចាស់គ្រឿងសម្អាងម៉ាកល្បីថែមទៀតផង
នេះគឺជាតួនាទីការងាររបស់នាង ងាកមកមើលគ្រួសាររបស់នាងវិញម្ដង ត្រលប់ទៅឆ្នាំ 2018 Kwan Usamanee នាងបានផុសរូបផ្ទះមួយខ្នងដ៏ស្រស់ស្អាតដែលនាងបានសាងសងជូនគ្រួសារ ដោយនាងធ្វើឡើងដោយកំលាំងញើសឈាមរបស់នាងទាំងអស់ ថ្វីត្បិតតែពីដំបូងមានឧបសគ្គតិចតូចខ្លះក៏ដោយ តែចុងក្រោយផ្ទះក្នុងក្ដីស្រម៉ៃក៏បានធ្វើរួចរាល់
ជាក់ស្ដែងថ្មីៗនេះសាម៉ីខ្លួនបានផុសវីដេអូផ្ទះដំបូងហើយក៏ជាផ្ទះចាស់បើប្រៀបពេលឥលូវនេះ នាងបានវ៉ៃចោលហើយធ្វើសារថ្មី ដោយសាម៉ីខ្លួនបានសរសេររៀបរាប់ថា “ប្រសិនបើអាចធ្វើឡើងដោយដៃទាំងពីរបាន គឺធ្វើហើយចា……យើងចាំមើលផ្ទះដំបូងរបស់ខ្ញុំទាំងអស់គ្នាដែលនិងធ្វើឡើងសារថ្មី កែថ្មី ត្រូវតែស្អាតជាងមុន”
“អស់ពេលរងចាំហើយ ដល់ពេល ធ្វើថ្មី ការិយាល័យថ្មី ហើយចា….នេះមិនមែនចង់បង្អួតថាមានលុយនោះទេចា តែចង់ប្រកាសសុំជំនួយចា ដល់ពេលត្រូវ Renovate ផ្ទះរបស់ខ្ញុំហើយ ឃើញវ៉ៃក្នុងចិត្តក៏ប្រេះស្រាំណាស់ដែរ តែបើចង់ធ្វើអោយផ្ទះប៉ានិងម៉ាក់ស្អាតជាងមុនតែប៉ុណ្ណោះ”
អត្ថបទដោយ : នីត្តា