Nawat ចង្អុយលប្រាប់ជនរងគ្រោះពី ក្រុមហ៊ុន The Icon Group ដែលមានតម្លៃជាង ៥០ពាន់លាន ថែមទាំងផ្ដាំផ្ញើរដល់អ្នកដែលអាណិតតារាៗសូមជួយបរិច្ចាគលុយជួយដល់ពួកគាត់ផង!
ថ្មីៗនេះ ថៅកែផលិតកម្ម The Icon ទាំង១៨រូបត្រូវបានសមត្ថកិច្ចចាប់ខ្លួនដើម្បីស៊ើបអង្កេតរកការពិតកម្មវិធីតារាល្បីឈ្មោះសាងច្បាស់នៅប៉ុស្ដិ៍លេខ៨ ក្រោមផលិតកម្ម RS Group ដូច្នេះសូមអញ្ជើញលោក Nawat Issara Kraisil មកនិយាយ ព្រោះកន្លងមក លោកធ្លាប់បាននិយាយប្រាប់សាធារណជនឲ្យប្រយ័ត្នចំពោះអាជីវកម្មបណ្តាញចែករំលែក ថែមទាំងប្រាប់ពីហេតុការណ៍ដំបូងដែលគាត់ត្រូវបានគេអញ្ជើញអោយចូលរួមជាមួយក្រុមហ៊ុនយក្សនេះ
ថែមទាំងព្រលះដល់អ្នកដែលគាំទ្រថា The Icon Group មិនមានកំហុសហើយមានអ្នកខ្លះដល់ថ្នាក់អាណិតអាសូរដល់ពួកតារាៗបោកប្រាស់ទាំងអស់នោះ ហើយសុំអោយបណ្ដារជនជួយលុយដល់ពួកតារាជំនួសការជួយដល់ជនរងទៅវិញ
«ជនជាប់ចោទដែលនឹងមានដីកាចាប់ខ្លួន ឥឡូវនេះវគ្គទី១មាន១៨នាក់ បើយើងទាយនៅដើមសប្តាហ៍នេះនឹងមានអ្នកចូលរួមច្រើន ទាំងនេះគឺជាកញ្ចប់មួយ ហើយមានជាង 100,000 កញ្ចប់, 50,000, 2,000, 2,000 កញ្ចប់ ព្រោះកញ្ចប់មានពីរពាន់ វានឹងរីករាលដាលយ៉ាងឆាប់រហ័ស នេះជាមូលហេតុដែលធ្វើអោយពួកនោះរកលុយបានលឿន”
“នេះគឺជាការបោកជាបណ្ដាញ ព្រោះមានអ្នកខាតបង់រាប់សិបពាន់នាក់ដោយគេហៅថាបាតពីរ៉ាមិត ហើយកំពូលពីរ៉ាមិតគឺមេៗទាំងអស់នោះឯង…… ហើយសម្រាប់អ្នកដែលគិតថាក្រុមហ៊ុនយក្សនេះមិនខុស អញ្ចឹងមិនមែនត្រូវគេចាប់ទេ ឬមួយរងចាំអោយខ្លួនឯងទៅលង់ខ្លួនធ្វើរឿងនោះដែលទើបចាត់ទុកថាខុសមែនទេ”
“តាមពិតទៅម្នាក់ៗសុទ្ធតែមានខួរក្បាល មុននិងចេញមកស្រែកថាក្រុមហ៊ុនយក្សនេះមិនខុសសូមប្រើខួរគិតពិចារណាអោយច្បាស់លាស់សិន សម្រាប់ខ្ញុំៗគិតថាពួកអស់នេះគឺដឹងថាខុស តែធ្វើមិនដឹងមិនលឺ ដើម្បីកុំអោយខ្មាស់គេ ហើយអាចជាក្រុមជាមួយគ្នា ដូច្នេះហើយត្រូវជួយកាន់ជើងគ្នាបន្ដទៀតទៅ……”
អត្ថបទដោយ : នីត្តា