អ្នកបណ្ដាញសង្គមក្ដៅចិត្តពេញប្រទេសខណៈពេល Noom Kanchai ឆ្លើយសំនួរបែបឈឺចាប់ទាក់ទងនិងរឿងមួយនេះ…….! មានវីដេអូ
Noom Kanchai ឆ្លើយតបកណ្ដាលកម្មវិធីខណៈពេលអានសារពត៌មាន សំនួរអ្នកបណ្ដាញសង្គមព្រលះមកចាស់ដៃ “មោទនភាពទេពេញទេប៉ុណ្ណឹង”
នៅថ្ងៃទី 18 ខែ តុលា ឆ្នាំ 2024 នេះក្នុងកម្មវិធីពត៌មានទាន់ហេតុការណ៍ថ្ងៃត្រង់ក្នុងប៉ុស្ដន៍លេខ 3 ដែលមាន Noom Kanchai និង Muay Arisara ជាអ្នកប្រកាសពត៌មាន
Noom Kanchai អានខមិនអ្នកដែលចូលមកខមិនថា “យ៉ាងម៉េចហើយ Noom Kanchai មោទនភាពនៅ ពេញចិត្តឬនៅ Noom Kanchai” ហើយសាម៉ីខ្លួនបានឆ្លើយតបទៅវិញថា
“ខ្ញុំមិនមែនចង់អោយអ្នកដែលខ្លួនស្គាល់ត្រូវជាប់គុក វាក៏ឈឺចាប់ដូចគ្នា តែត្រូវថាខ្ញុំត្រូវបំពេញតួនាទីជាអ្នកប្រកាសពត៌មាន អោយប្រជាជនបានដឹងដូចគ្នា”
“គ្មាននរណាចង់អោយនរណាត្រូវជាប់គុកជាប់ច្រវ៉ាក់ ឬត្រូវជួបរឿងបែបនេះនោះទេ សូមមេត្តាយល់ផងបាទ អ្វីដែលសំខាន់ចង់អោយយល់ថា អ្នកសម្រេចចិត្តរឿងនេះមិនមែនជាខ្ញុំនោះទេ គឺប៉ូលីសនិងតុលាកាតែប៉ុណ្ណោះដែលអាចធ្វើរឿងនេះបាន”
“ដូច្នេះហើយពេលសរសេរអ្វីក៏ដោយសុំអោយប្រើសតិក្នុងការសរសេរផង កុំចេះតែសរសេរដោយមិនប្រើការគិតពិចារណាបែបនេះមិនសម វាអាចនិងខុសច្បាប់ក្នុងមាត្រាណាមួយបាន កុំប្រើតាមតែអារម្មណ៍របស់ខ្លួនវាមិនត្រឹមត្រូវនោះទេ ចំពោះរឿងនេះគ្មាននរណាពេញចិត្តទេ ជាពិសេសអ្នកសិល្បៈដូចគ្នាទៀត ខ្ញុំនិយាយមករហូត ថាខ្ញុំខ្វល់ចិត្ត និងបារម្ភ តែធ្វើអ្វីបានទៅ ព្រោះគ្រប់យ៉ាងត្រូវគោរពទៅតាមច្បាប់របស់ប្រទេស”
អត្ថបទដោយ : នីត្តា