ភ្ញាក់ផ្អើលណាស់! ស្ងាត់ៗតារាថៃភេទទី៣ Ma Ornapa បង្ហាញមុខគូស្នេហ៍កម្លោះសង្ហាណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ពិធីការិនីភេទទី៣ថៃល្បីឈ្មោះ Ma Ornapa ហើយ ដែលចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមក គ្រប់គ្នាពុំដែលបានឃើញតារាស្រីរូបនេះបង្ហាញមុខគូស្នេហ៍ជាសាធារណៈឲ្យអ្នកគាំទ្របានស្គាល់នោះទេ។

ជាក់ស្ដែងទើបតែកាលពីថ្ងៃទី១២​ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ នាងនិងគូស្នេហ៍បានដឹកដៃគ្នាទៅចូលរួមកម្មវិធី លយប្រទីប​ជាមួយគ្នា​ និងថែមទៀតបង្ហោះសារយ៉ាងផ្អែមល្ហែមក្នុងបណ្ដាញសង្គមអីុនស្ដារក្រាមរបស់ខ្លួនថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាចូលរួមអបអរសាទរ និងសរសើរដល់ Ornapa ដែលរកគូស្នេហ៍ជាបុរសសង្ហាបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី