Jannie ទប់លែងជាប់ហើយចេញមកទំលាយរឿងស្នេហាថ្មី……មានអ្នកចាប់បានតាមរយៈការខមិនរបស់នារីម្នាក់នេះ! មានរូបភាព

ត្រូវបានអ្នកបណ្ដាញសង្គមតាមដានខ្លាំងរឿងលែងលះរហូតក្លាយទៅជាប្រធានបទក្ដៅក្នុងបណ្ដាញសង្គមភ្លាមៗបន្ទាប់ពីតារាម៉ូដែលស្រីស្អាតយ៉ាង Yogurt Natthachacha ចូលទៅខមិនក្រោមរូបរប​ស់ Janie Tienphosuwan ថា “បងស្រីតើមានរឿងអ្វីត្រូវ update ប្រាប់ប្អូនស្រីដែរទេៗៗៗៗៗ” មួយប្រយោគនេះធ្វើអោយគ្រប់គ្នាគិតថា Janie មានស្នេហាថ្មី

រហូតមកដល់ពេលនេះខាង Yogurt បានចេញមកស្រាយបំភ្លឺក្នុងកម្មវិធី Show ដោយប្រាប់ថា “ខ្ញុំនិងបង Janie យើងនិយាយគ្នារហូត និយាយគ្រប់រឿងស្រាប់ទៅហើយ យើងទាំងពីរនាក់ស្គាល់គ្នាច្រើនឆ្នាំហើយ ការនិយាយនោះគឺទៅតាមភាសាអ្នកនៅលីវចង់សួរថាជីវិតយ៉ាងណាដែលហើយ មើលបងស្រីឡាយប្រាប់បន្ទិចទៅមើល ច្រើនឆ្នាំកន្លងមកនេះជានារីរឹងមាំនៅម្នាក់ឯងតើជីវិតយ៉ាងម៉េចខ្លះក៏មាននិយាយគ្នាតិចតូច ហើយបងស្រីក៏បង្រៀនប្អូនតិចតូច រឿងប្រើជីវិតរស់នៅតាមបែបនារីនៅលីវ​របស់គាត់ មានពាក្យណែនាំតិចៗពីបងស្រីមកកាន់ប្អូនស្រីម្នាក់ដែរ”

After Footer (Active) - damrei Mr1 Zone2

ចំណែកឯខាង Janie វិញក៏ចេញមកនិយាយថា “អាចនិយាយបានថាពីមួយថ្ងៃទៅមួយថ្ងៃគេលែងនិយាយគ្នាច្រើនទៀតហើយ ឥលូវនេះគ្រាន់តែមើលភ្នែកក៏ដឹងចិត្ត តាមពិតទៅនៅលីវឬមិននៅលីវ ចូលចិត្តញោះខ្ញុំមករហូតហើយ ពេលខ្លះវានិយាយជាសាធារណៈមិនកើត”

“Yogurt ជាមនុស្សរឹងមាំ តែឆាប់ញាប់ញ័រ ប៉ុន្ដែជឿថាគ្រប់យ៉ាង Yogurt អាចឆ្លងផុតដោយល្អ ហើយក៏ល្អណាស់ដែរ ហើយចង់ប្រាប់ថាបងស្រីម្នាក់នេះនិងនៅជាកំលាំងចិត្តដល់ប្អូន នៅក្បែរៗទោះបីជា Yogurt ផ្ញើរសារមករកបង ហើយបងឆ្លើយខ្លះមិនឆ្លើយខ្លះ តែចង់អោយដឹងថាបងនៅក្បែរប្អូនស្រីគ្រប់ពេលទាំងអស់ ហើយក៏ស្រលាញ់ប្អូនអស់ពីចិត្ត”

“ចំណែកឯរឿងបេះដូងពេលនេះមានអ្នកចូលមកញ៉ែឬមិនញ៉ែ បើប្រាប់ថាអត់គឺដូចវាមិនសម តែតាំងពីដើមរហូតមកដល់ពេលនេះគឺក្នុងខួរក្ប​ាលមានតែរឿងការងារ និងកូនស្រីតែប៉ុណ្ណោះ ពេលនេះសុំ enjoy និងជីវិត និងការងារសិនហើយ បើសួរថានៅទំនេរដល់ពេលណា គឺប្រាប់មិនបានទេដឹងត្រឹមថារៀងយូរបន្ទិចហើយ”

អត្ថបទដោយ : នីត្តា