ការដូដែលកំលោះក្មេងជូនដល់ Aff Taksaorn ពិតជាមិនធម្មតាមែនក្ដីស្រលាញ់ធ្វើអោយអ្វីៗជារឿងធម្មតា! មានរូបភាព

Nonkul បន្ទាប់ពីផុសរូបជូនពរខួបកំណើតមិត្តស្រីស្អាតកូនមួយ Aff Taksaorn ហើយសាម៉ីខ្លួននៅមានបង្ហោះរូបភាពគូស្វីតៗកាលពីទៅដើរលេងជាមួយគ្នា មានរូបធ្វើដំណើរទៅធ្វើការរួមគ្នា រួមទាំងរូបគ្រួសារជុំគ្នា ជាច្រើនសន្លឹកដើម្បីអោយហ្វេនៗអ្នកគាំទ្ររំភើបចិត្តជាមួយគ្នា

ហើយក្ដីស្រលាញ់ក៏ចេះតែរីកចម្រើនទៅមុខរឿយៗ ហើយខាង Nonkul ផុសជូនពរម្ចាស់ចិត្តស្រីស្អាតកាលពីថ្ងៃទី 27 តុលា កន្លងមកនេះ ហើយជារូបភាពកាលពី 11 ឆ្នាំមុន ដល់ថ្នាក់ធ្វើអោយគ្រប់គ្នាបង្អាប់ថា លួចស្រលាញ់ Aff យូរហើយមែនទេ នេះជាព្រហ្មលិខិតពិតមែនទេ ព្រោះតែថ្ងៃនេះសាម៉ីខ្លួនបានគ្រប់គ្រងបេះដូងរបស់ Aff បានសម្រេចហើយ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងខាងប្រុសបានបើកបង្ហាញកាដូដែលជូនដល់ម្ចាស់ចិត្តនោះជាគ្រឿងប្រដាប់ដែលខ្លួនចង់អោយនាងពាក់ជាប់ខ្លួន បើពាក់ជាប់ខ្លួនរាល់ថ្ងៃកាន់តែពិសេស តែមិនមែនចិញ្ចៀននោះទេសូមបញ្ជាក់

អត្ថបទដោយ : នីត្តា