អូហូ! នី មុល្លីកា និងស្វាមី គ្រាន់តែមកដល់ខ្មែរភ្លាម ត្រូវប៉ាន់សម្អាងការទៀតហើយ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង នី មុល្លីកា បានវិលមកប្រទេសកម្ពុជាវិញហើយ ហើយក៏ចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យសិល្បៈ និងកំពុងគ្រោងថតរឿងថ្មីថែមទៀតផង។

ក្នុងនោះផងដែរ មិនត្រឹមតែការងារសិល្បៈនោះទេ ថ្មីៗនេះអ្នកនាងនិងស្វាមី ក៏ទើបតែទទួលបានការងារថតសម្អាងការ ដែលមើលទៅការតុបតែងខ្លួនរបស់អ្នកនិងស្វាមីពិតជាស្រស់ស្អាត​ និងសក្ដិសមគ្នាខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរ និងរំភើបចំពោះការវិលចូលសិល្បៈរបស់តារាស្រីរូបនេះ អ្វីដែលពិសេសគ្រប់គ្នាក៏កំពុងតែទន្ទឹងរង់ចាំមើលរឿងថ្មីរបស់អ្នកនាងផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី