ត្រៀមៗជិតដល់ថ្ងៃមែនទែនហើយ Yaya ច្រលំមាត់ទំលាយថ្ងៃរៀបការ……ត្រៀមអស់ហើយសូម្បីតែឈុតអ្នកកំដរក៏រងចាំតែម្ចាស់ឈុតទៅពាក់តែប៉ុណ្ណោះ!​ មានរូបភាព

តួឯកស្រីស្អាតរូបស្រស់យ៉ាង Yaya Urassaya ស្លៀក​ឈុត​បែប​ថៃ​ជា​នាង​ណុប​ប៉ា​ម៉ា ចូលរួមក្នុងការបើកពិធីបុណ្យ បណ្ដែតកន្ដោងប្រចាំឆ្នាំ ហើយក៏បានផ្ដល់ជាបទសម្ភាសន៍ដល់អ្នកសារពត៌មានទាក់ទងនិងរឿងរៀបមង្គលការ និងរឿងឈ្មោះកូនប្រុសកូនស្រីដែលត្រៀមក្នុងថ្ងៃអនាគត

ហើយខណៈពេលដែលសាម៉ីខ្លួនផ្ដល់បទសម្ភាសន៍អ្នកកាសែតសួរថ្ងៃជោគថ្ងៃជ័យចូលរោងការពិតជាឆ្នាំក្រោយមែនអត់ ហើយមានត្រៀមអ្វីបានខ្លះហើយ

After Footer (Active) - damrei Mr1 Zone2

Yaya គ្រាន់តែបានលឺភ្លាមរបូតមាត់និយាយប្រាប់អស់គ្មានសល់ដោយប្រាប់យ៉ាងច្បាស់ៗថា និងរៀបចំមង្គលការជាមួយ Nadech Kugimiya ក្នុងឆ្នាំ 2026 ហើយរឿងអ្នកកំដរកូនកំលោះកូនក្រមុំបានត្រៀមឈុតរួចរាល់អស់ហើយ ស្រាប់តែពេលនោះនាងបានសួរបែបភ្ញាក់ផ្អើលឡើងថា ចុះបង Nadech អត់ដែលបាននិយាយប្រាប់ទេឬ ហើយច្បាស់ណាស់ថារឿងដែលនាងនិយាយប្រាប់នោះគឺជារឿងដំបូងដែលមិនធ្លាប់និយាយពីមុនមកពិតមែន

ចំណែកឯរឿងរៀបពិធីនៅខនខេនស្រុកកំណើតរបស់ខាងប្រុសបែបណាក៏មិនដឹងទេតែដឹងត្រឹមថាខ្លួនចូលចិត្តឈុតថៃខ្លាំងណាស់ ហើយពេលនេះកំពុងតែសន្សំក្រណាត់សូត្រថៃទុក

អត្ថបទដោយ​ : នីត្តា