View Wannarot ប្រកាសអោយស្រីៗទាំងអស់ប្រយ័ត្ននិងមើលថែផ្នែកខាងក្នុងខ្លួនអោយបានល្អព្រោះនាងពេលនេះកំពុងតែចូលវះគាត់ដុំគីស! មានរូបភាព
តារាសម្ដែងស្រីស្អាត View Wannarot អនាគតកូនក្រមុំនាពេលខាងមុខរបស់អ្នកសិល្បៈ បន្ទាប់ពីត្រូវបានមិត្តប្រុស Mac Weerakanit ធ្វើ surprise សុំរៀបការកាលពីពេលថ្មីៗកន្លងមកនេះធ្វើអោយនារីៗជាច្រើនមានការច្រណែននិងជោគវាសនារបស់នាងជាខ្លាំង
រហូតមកដល់ពេលថ្មីៗនេះ View បានផុសរូបភាពរបស់ខ្លួនឯងដោយអមជាមួយនិងប្រយោគសាររៀបរាប់អីសភាពខ្លួនទើបចេញពីមន្ទីរពេទ្យវះកាត់ថា “ខ្ញុំបានធ្វើការវះគាត់ដុំគីសដោះបានជោគជ័យហើយ អគុណគ្រប់គ្នាដែលផ្ដល់កំលាំងចិត្តនិងបារម្ភដល់នាងខ្ញុំ ជាពិសេសលោកគ្រូពេទ្យអគុណខ្លាំងណាស់ចាដែលបានមើលថែយ៉ាងចិត្តទុកដាក់បំផុត តែត្រូវសម្រាកព្យាបាលខ្លួនវែងឆ្ងាយទៀត សូមផ្ដាំផ្ញើរដល់ស្រីៗគ្រប់រូបសូមកុំធ្វេសប្រហេសត្រូវតែឆ្លៀតពេលពិនិត្យសុខភាពរូបរាងកាយខាងក្នុងអោយបានញឹកញាប់ វាពិតជាសំខាន់ខ្លាំងណាស់ បើយើងដឹងទាន់ពេលនោះយើងនិងព្យាបាលតិចមិនឈឺខ្លួនខ្លាំង”
អត្ថបទដោយ : នីត្តា