ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយតារាសម្ដែងថៃសំបូរប្រជាប្រិយភាពកញ្ញា Mai Davika និង Baifern ដែលតែងធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈកាយវិការក្រមុិចក្រមើមរបស់អ្នកទាំងពីរផ្ទាល់នេះតែម្ដង។
យ៉ាងមិញមិនត្រឹមតែប៉ុណ្ណឹងនោះទេ ថ្មីៗនេះអ្នកគាំទ្រជាច្រើនក៏កំពុងតែចាប់អារម្មណ៍លើទំនាក់ទំនងរបស់តារាស្រីទាំងពីរដួងនេះផងដែរ ក្នុងនោះគ្រប់រូបភាពដែលអ្នកទាំងពីរនៅជាមួយគ្នា មើលទៅពិតជាស្និតស្នាលនិងស្រលាញ់គ្នាខ្លាំងណាស់ ពោលគឺដូចបងប្អូនបង្កើតនិងគ្នាអញ្ចឹង។
ពិតណាស់តាមរយៈរូបភាពស្និតស្នាលនេះផងដែរ មហាជនជាច្រើនក៏បាននាំគ្នាសរសើរ ដល់ទំនាក់ទំនងអ្នកទាំងពីរ ដែលស្រលាញ់រៀបរាប់គ្នាចាប់តាំងពីរចូលប្រឡូកក្នុងវិស័យសិល្បៈ រហូតដល់ស្និតស្នាលគ្នាដូចបងប្អូន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី