Ter Chantawich ប្រាប់ថាពេលញ៉ែ Mai Davika ដំបូងៗត្រូវនាងបដិសេធមិនព្រមអោយលេខទូរស័ព្ទព្រោះតែហេតុផលមួយនេះ! មានរូបភាព

ទាក់ទងមើលចិត្តគ្នាអស់រយៈជាង 6 ឆ្នាំ សម្រាប់គូស្នេហ៍តារាប្រុសស្រីយ៉ាង Mai Davika  និងមិត្តប្រុសរូបសង្ហា Ter Chantawich ដែលបានធ្លាក់ក្នុងអន្លង់ស្នេហ៍ចំពោះគ្នាទៅវិញទៅមក ហើយតែងតែមានរូបភាពនិងសកម្មភាពគួអោយស្រលាញ់ផុសចេញមកអោយហ្វេនៗបានឃើញជាបន្ដបន្ទាប់

ជាក់ស្ដែង Ter Chantawich បានបើកចិត្តនិយាយនៅក្នុង YouTube GoodDayPodcast ក្នុងឈុតឆាក Ter Chantawich បើកចំហពីជីវិតអ្នកនិពន្ធនិងអ្នកសម្ដែង ជាមួយនិងឈុតឆាកដែលផ្លាស់ប្ដូរធំក្នុងជីវិត

After Footer (Active) - damrei Mr1 Zone2

ដោយមានឈុតឆាកខ្លះ Ter Chantawich បាននិយាយត្រលប់ក្រោយពេលដែលខ្លួនចេញញ៉ែ Mai Davika ដំបូងៗដោយខ្លួនបានសុំលេខខាងស្រី តែត្រូវខាងស្រីបដិសេធហេតុផលធ្វើអោយគ្រប់គ្នាគាំង

“យើងបានជួបគ្នាម្ដងទៀត ហើយពេលនោះខ្ញុំបានសុំលេខនាង តែគាត់មិនអោយ”

“គាត់ប្រាប់ថា លេខគាត់ច្រើន គាត់ទិញលេខទូរស័ព្ទមកថ្លៃ ហើយការដែលមាននរណាដែលមិនដឹង មិនច្បាស់លាស់ ហើយចាកចេញពីជីវិតគាត់នៅថ្ងៃអនាគត តែបែរជាមានលេខគាត់ៗពិតជាមិនសប្បាយចិត្តនោះទេ អញ្ចឹងនិយាយគ្នាតាម line សិនទៅ ហើយខ្ញុំក៏ឆ្លើយថាអូខេបានតើ រួមក៏ឆ្លងឆ្លើយគ្នាតាម line រហូតមក”

“វិធីមិនចង់អោយលេខមនុស្សប្រុសអាចប្រាប់បែបនេះថា ទិញលេខទូរស័ព្ទមកវាថ្លស (សើច) គឺប្រាប់ថាចូលចិត្តគាត់តាម line និងឯង តែដល់ពេលសុំខលទៅគាត់មិនព្រមអោយលេខ”

អត្ថបទដោយ : នីត្តា