Aum Athichart ព្រមចេញមុខមកនិយាយរឿងលែងលះប្រពន្ធ Nut Miriam ព្រោះតែ Jannie ! មានរូបភាព

Aum Athichart បើកចិត្តនិយាយរឿងទំនាក់ទំនងរវាងខ្លួននិង Janie អះអាងថាគ្មានអ្វីលើសពីភាពស្និតស្នាលគ្នាតាំងពីក្មេងៗមកនោះទេ សម្រាប់រឿងបែកបាក់ប្រេះឆាជាមួយ Nut Miriam សុំមិននិយាយអ្វីទាំងអស់

បន្ទាប់​ពី​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​ពាក្យ​ចចាម​អារ៉ាម​របស់​ព្រះ​បិតា​នាគ តួ​ឯក​ស្រី​ខូច​ចិត្ត Supattra Saimoo លែងលះប្ដី ហើយលួចទាក់ទងគ្នាតែទៅមុខមិនរួច ខាងប្រុសតាមលួងតែអត់បានផល រហូតមកដល់ពេលថ្មីៗនេះងាកមកទាក់ទងជាមួយនិងតួឯកប្រុសសាច់ដុំ អាចនិយាយបានថាតួអក្សរកាត់នេះគ្រប់គ្នាបានសំដៅទៅដល់ Ae Pasin, Janie Tienphosuwan និង Aum Atichat

After Footer (Active) - damrei Mr1 Zone2

និយាយគឺក្ដៅដល់ថ្នាក់ A Phasin ត្រូវចេញមកផុសបកស្រាយចំពោះរឿងរ៉ាវទាំងអស់នេះក្នុងហ្វេសបុកថាមិនមែនជារឿងពិតនោះទេ

ជាក់ស្ដែងថ្មីៗនេះ រឿងក្ដៅ Aum Athichart បានចេញមកមានសកម្មភាពដោយផ្ដល់ជាបទសម្ភាសន៍តាមរយៈពិធីករសិល្បៈកំសាន្ដល្បីឈ្មោះ Jacqueline of Thairath Entertainment ដោយប្រាប់ថាពត៌មានខាងលើទាក់ទងជាមួយ Janie គឺមែនមែនជាការពិតនោះទេ ការញ៉ោះគ្នា ការបង្អាប់គ្នាលេងនោះ ព្រោះតែស្និតស្នាលគ្នាដូចបងប្អូនហើយតាំងតែពួកយើងនៅក្មេងៗមកម្លេ៉ស សម្រាប់រឿងលួចទាក់ទងគ្នានោះវាមិនពិតនោះទេ

ចំណែកឯងរឿងបែកគ្នាជាមួយ Nut Myria សាម៉ីខ្លួននៅមិនទាន់និយាយអ្វីឬបកស្រាយអ្វីទាំងអស់ ដោយគ្រាន់តែប្រាប់ថាគ្មាននរណាមកពាក់ព័ន្ធរឿងយើងពីរនាក់នោះទេ

អត្ថបទដោយ​ : នីត្តា