រូបភាពចុក្រោយរបស់ Ploy Chermarn ស្គមខុសប្រក្រតីដល់ថ្នាក់ធ្វើអោយគ្រប់គ្នាមានការព្រួយបារម្ភតែនាងបែរជាចូលទៅខមិនបែបនេះថា……! មានរូបភាព

តារាសម្ដែងស្រីស្អាត Ploy Chermarn មានរូបភាពក្នុង TikTok ដែលអ្នកគាំទ្រជាបុគ្គលិកផ្សារទំនើបសុំថតព្រោះតែស្រលាញ់ពេញចិត្តនិងត្រេកអរចំពោះអាយដល អាចនិយាយបានថានេះជារូបភាពដែលគួអោយស្រលាញ់បំផុតរបស់ហ្វេនៗ ហើយគ្រប់គ្នាដែលបានឃើញក៏នាំគ្នាចុចឡាយអោយភ្លាមៗ ប៉ុន្ដែស្របពេលជាមួយគ្នានេះក៏មានខមិនរបស់ហ្វេនៗដែលបង្ហាញអោយឃើញពីការបារម្ភចំពោះនាងជាខ្លាំង ព្រោះក្នុងរូបភាពនោះឃើញនាងស្គមខ្លាំងណាស់

ហើយនៅក្នុង IG របស់ Ploy Chermarn បានផុសរូបភាពដ៏ស្រស់ស្អាតក្នុងឈុតដូចជាកំពុងតែទៅចូលរួមកម្មវិធីពេលរាត្រី ហើយនៅក្នុងរូបភាពនោះអាចនិយាយបានថា នាងស្រស់ស្អាតខ្លាំងណាស់

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែដោយសារតែការព្រួយបារម្ភរបស់អ្នកគាំទ្រ ទើបចូលទៅខមិនប្រាប់ថា “បង Ploy  ចាឃើញវីដេអូនអូនបុគ្គលិកម៉ាក្រូជាមួយបងបានក្លាយទៅជាការពេញនិយមមានអ្នកមើលរាប់លាន ឃើញបងស្គមជាងមុនខ្លាំងណាស់ បារម្ភពីបងណាស់ បងញុំអោយច្រើនៗណាបង”

ដោយខាង Ploy បានចូលទៅខមិនទៅវិញថា “ចាចាំព្យាយាមណា ដឹងថាខ្លួនស្គមជាងមុនពិតមែន” ហើយមានខមិនមួយទៀតដែលនាងឆ្លើយតបថា “ព្យាយាមញុំអោយធាត់អោយឡើងគីឡូរាល់ថ្ងៃ”

អត្ថបទដោយ : នីត្តា