បន្ទាប់ពីលោកប៉ាកូនពីរយ៉ាង Korn Narongdej បានចេញមកផុសរូបភាពកូនស្រីទីពីរ ក្រោយពីភរិយាជាទីស្រលាញ់យ៉ាង Sririta Jensen ដែលទើបនិងសម្រាលហើយថ្មីៗហើយគ្រប់គ្នាក៏បានឃើញមុខមាត់ពិតយ៉ាងច្បាស់ៗ
ដោយជាក់ស្ដែង Sririta បានផុសរូបភាពនាំកូនស្រីមកណែនាំខ្លួនក្រោយពីសម្រាលរួច ដោយបើកបង្ហាញអោយឃើញមុខមាត់យ៉ាងច្បាស់ៗ ថែមទាំងប្រាប់ឈ្មោះកូនស្រីថា “អូនរ៉េណេ” ឈ្មោះពិតគឺ Renita Narongdej ហើយក៏បានឃើញរូបភាពគ្រួសារម៉ាក់ប៉ាកូន 4 នាក់
ព្រោះតែភាពគួអោយស្រលាញ់គួអោយខ្នាញ់របស់អូន Rena ធ្វើអោយគ្រប់គ្នាធ្្លាក់ក្នុងអន្លង់ស្នេហ៍នាងតូចមួយរំពេច គ្រាន់តែកើតមកភ្លាមរាយមន្ដស្នេហ៍ភ្លាមៗតែម្ដង ប្រយោគសារក៏មានដូចខាងក្រោមនេះថា
“A new chapter of my life…,and now it’s the four of us
Welcome our little angel, Renée Renita Narongdej to our family.
សូមផ្ញើរខ្លួនផ្ញើរប្រាណអូនចុងក្រោយគេនៃគ្រួសារពួកយើងផងចា អូន Rena Renita Narongdej ក្នុងបេះដូងក្នុងទ្រូងរបស់បងប្អូនផង សូមអគុណសម្រាប់ការជូនពរនិងការអបអរសាទរដល់គ្រួសារយើង ពេលអានហើយគឺកក់ក្ដៅខ្លាំងណាស់….
អត្ថបទដោយ : នីត្តា