អបអរសាទរ Dew Arisara ក្លាយជាអ្នកម៉ាក់កូនពីរជាផ្លូវការហើយ សំខាន់កូនទីពីរមិនដឹងមុខកាត់រកនរណាម៉ាក់ក៏មិនមែនប៉ា…..! មានរូបភាព
បេះដូងរីកទាំងម៉ាក់ទាំងប៉ា ញញឹមបិទមាត់មិនជិតសោះឡើយសម្រាប់អតិតតួឆ្នាស់ស្រីស្អាត Dew Arisara ព្រោះតែនាងទើបតែទទួលបានកាដូជីវិតកូនទីពីរកាលពីថ្ងៃទី 5 ធ្នូកន្លងមកនេះ ដោយមានស្វាមីសែនល្អ Sebastian Lee នៅចាំមើលថែក្បែរកាយជានិច្ច
ជាក់ស្ដែង Dew ក៏បានបង្ហាញរូបភាពអូន Sahana ជាលើកដំបូង និងមានអមជាមួយប្រយោគសារថា “Welcome to the world Baby Girl. Sahana Elodie Lee 05.12.24”
បន្ទាប់ខាងហ្វេនៗអ្នកគាំទ្រក៏សម្រុកនាំគ្នាចុចឡាយនិងខមិនដើម្បីបង្ហាញពីការអបអរសាទរជាមួយស្វាមីខ្លួនទាំងពីរ ហើយថែមទាំងប្រាប់ថាកូនពៅគួអោយស្អប់ខ្លាំងណាស់សម្បុរសឡើងឈូក មិនដឹងកាត់ទៅរកនរណាទេហេតុអី្វក៏អោយខ្នាញ់យ៉ាងនេះ
អត្ថបទដោយ : នីត្តា