May Fuangarom ជូនពរថ្ងៃកំណើត Aum Patcharapa ស្ដាប់ហើយស្ទើរតែស្រក់ទឹកភ្នែកមិត្តសម្លាញ់ឃើញហើយក៏ប្រញាប់ឆ្លើយតបវិញបែបនេះថា…..! មានរូបភាព
រៀបចំជប់លៀងកម្មវិធីខួបកមណើតមុនថ្ងៃជាមួយនិងក្រុមមិត្តភ័ក្ដស្និតស្នាលយ៉ាងកក់ក្ដៅ សម្រាប់តារាសម្ដែងស្រី Aum Patcharapa ដោយឆ្នាំនេះអាយុ 46 ឆ្នាំហើយ ប៉ុន្ដែរឿងសម្រស់វិញនៅតែដូចដើមគ្មានធ្លាក់ចុះម្ដងណាឡើយ
ចំណែកឯខាង May Fuangarom ក៏បានផុសរូបភាពគូរថែមទាំងសរសេរពាក្យជូនពរមិត្តសម្លាញ់ Aum ថា “រីករាយថ្ងៃកំណើតណា Aum អគុណដែលនឹកដល់គ្នារហូតមក ទោះបីជារឿងតូចតាច Aum ក៏មិនដែលទុកចោលឬមើលរំលង សួរថាឯងញុំាបានអត់ អាឡែកស៊ីអត់ រៀបចំបែបនេះល្អទេ”
“ស្រលាញ់ណា ស្រលាញ់ពិតៗ អគុណដែលបានស្រលាញ់គ្នា មិនផ្លាស់ប្ដូរ”
“មានក្ដីសុខខ្លាំងណាស់ពួកម៉ាក មិនបាច់បារម្ភពីខ្ញុំៗនិងនៅមើលថែឯងរហូតទោះបីជាឯងនៅលីវអស់មួយជីវិតក៏បាន #aumbd2024 @aum_patchrapa”
ដោយ Aum Patcharapa ក៏បានចូលទៅឆ្លើយតបថា “ស្រលាញ់ម៉ាក់ May ចា” រឿងនេះបានធ្វើអោយអ្នកគាំទ្រជ្រួលជ្រាបពីសេចក្ដីស្រលាញ់របស់អាយដលទាំងពីរជាខ្លាំង ធ្វើអោយយល់ថាបងប្អូនបង្កើតខ្លះនៅល្អមិនស្មើរអ្នកដទៃដែលមានឈ្មោះត្រឹមជាមិត្តភ័ក្ដផង
អត្ថបទដោយ : នីត្តា