អូហូ! ដឹងពីវិធីសាស្រ្តសម្រាលកូនរបស់ ឱក សុគន្ធកញ្ញា បានដឹងថានាងជាស្រ្តីរឹងមាំប៉ុនណា!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសដំបូងរបស់ខ្លួនហើយ ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំង គឺក្រោយពេលសម្រាលតារាស្រីរូបនេះបានបញ្ជាក់ជាភាសាអង់គ្លេសថា Natural Delivery ដែលមានន័យថាអ្នកនាងសម្រាកកូនដំបូងនេះដោយធម្មជាតិ ពុំបានឆ្លងកាត់ការវះកាត់ឡើយ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរដល់តារាស្រីរូបនេះ សមជាស្ត្រីមួយរូបដ៏រឹងមាំពិតមែន ដែលឆ្លងកាត់ការសម្រាលដោយធម្មជាតិហើយ នៅតែមានកម្លាំងមាំមួនមើលថែរក្សាកូនបានយ៉ាងល្អទៀតផង៕

អត្ថបទដោយ៖ស៊ីវលី