Janie Tienphosuwan មិនទុកអោយដុះផ្សិតព្រលះវិញចំៗអ្នកចូលចិត្តរិះគន់ប្រមាថកិត្តយសនាងថា…….ចង់អោយខ្ញុំទទួលយកមែនទេ? មានរូបភាព

រហ័សនាមរបស់តារាសម្ដែងទាំង 10 ដែលខាងសមាគមន៍សិល្បៈចាត់ទុកថាជាកំពូលតារាដែលទទួលរងការរិះគន់ច្រើនជាងគេប្រចាំឆ្នាំ 2024 ជាពិសេសពាក្យថា (មេម៉ាយចិត្តខ្លាំង) ដល់ថ្នាក់ធ្វើអោយ Janie Tienphosuwan អានលាន់មាត់ថាវាជ្រុលពេកហើយ

ជាក់ស្ដែង (29 ធ្នូ 2024) អ្នកនាង Janie បានចេញមកសកម្មភាពប្រតិកម្មលើពាក្យ (មេម៉ាយចិត្តខ្លាំង) ជាលើកដំបូងក្នុងបណ្ដាញសង្គម IG បែបនេះថា “នាងគិតការដាក់រហ័សនាមលើកនេះ គឺជាការដាក់ដោយសារតែបញ្ហាជីវិតគ្រួសាររបស់នាង មិនមែនដាក់ដោយសារតែស្នាដៃការសម្ដែងនោះទេ នេះស្មើរនិងការមិនផ្ដល់កិត្តិយស ថែមទាំងចោទជាសំនួររឿងប៊ូលីរិះគន់ដោយពាក្យថា ចិត្តខ្លាំង ដល់ពេលសួរទៅ បែរជាសួរខ្ញុំត្រលប់មកវិញថា ហេតុអ្វីបានជាទទួលយកមិនបាន ហេតុអ្វីតែប៉ុណ្ណឹងសោះទទួលយកមិនបាន? វាជាការញោះគ្នាលេង!!…….ការដែលដើរដាក់រហ័សនាមគេបែបនេះបែបនោះហើយធ្វើអោយគេពិបាកចិត្តវាសមដែលមែនទេ…..ថ្មីៗនេះទើបតែឃើញដាក់រហ័សនាមអោយចេនហើយចេនក៏មិនថាអ្វីប៉ុន្ដែរាល់ពាក្យជេរប្រមាថទាំងប៉ុន្មានបានប៉ះពាល់ដល់គ្រួសារនិងសាម៉ីខ្លួនគេកម្រិតណាទេ? ចេនមិនចង់ក្លាយជាស្រ្ដីមេម៉ាយនោះទេ ហើយនាងក៏បានព្យាយាមរក្សាទំនាក់ទំនងគ្រួសារមួយនេះអស់លទ្ធភាពនាងហើយ ពាក្យចិត្តខ្លាំងនិងចង់សំដៅលើអី ចង់ថានាងចិត្តច្រើនមែន ហើយយកស្អីមកកាត់សេចក្ដីលើចេន? ក្រុមអ្នកសារពត៌មានផ្សេងគេដាក់រហ័សនាមដោយគិតលើលិទ្ធផលការងារ ស្នាដៃការងារ ចំណែកឯសមាគមន៍សិល្បៈវិញដាក់រហ័សនាមដោយផ្ដោតលើបញ្ហាជីវិតគ្រួសាររបស់ចេនទៅវិញ ហើយចង់អោយចេនទទួលយករហ័សនាមនេះឬ? ការដាក់រហ័សនាមអ្នកដទៃព្រោះតែចង់អោយមាត់ខ្លួនឯងសប្បាយ តែធ្វើអោយសាម៉ីខ្លួនម្ខាងទៀតពិបាកចិត្តវាស្មើរនិងការប៊ូលី ការប្រមាថត្រូវអត់…….អ្នកសារពត៌មានល្អត្រូវមានយុត្តិធម៌ មានភាពត្រឹមត្រូវ ហើយមានទំនួលខុសត្រូវខ្ពស់ កុំអោយការលេងសើចវាជ្រុលហួសហេតុពេកអី……”

After Footer (Active) - damrei Mr1 Zone2

ខាងហ្វេនៗឯណោះវិញត្រូវចិត្តគ្រប់គ្នា ផ្ដល់ទាំងបេះដូង និងការខមិនផ្ដល់កំលាំងយ៉ាងច្រើនតែម្ដង

អត្ថបទដោយ : នីត្តា