Bella ធ្វើអោយហ្វេនៗបុកពោះព្រោះតែប្រយោគសារថា…….អគុណគ្រប់យ៉ាងក្នុងឆ្នាំ2024 ត្រៀមខ្លួនសម្រាប់ឆ្នាំថ្មីរួចហើយ! មានរូបភាព

មុនបញ្ចប់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី តារាសម្ដែងស្រីស្អាត Bella Ranee បានចេញមកសរុបពីផលិតផលនៃជីវិតពេញមួយឆ្នាំ 2024 អគុណគ្រប់យ៉ាងដែលខ្លួនបានជួបប្រទះ ប៉ុន្ដែបន្ទាប់ពីអានប្រយោគសារដែលនាងសរសេរហើយធ្វើអោយគ្រប់គ្នាបុកពោះ ព្រោះអានហើយមិនត្រឹមតែធ្វើអោយរំភើបចិត្តនោះទេ តែក៏ធ្វើអោយសង្ស័យថាមានដំណឹងល្អឆាប់ៗនេះឬយ៉ាងណា

“សូមអគុណគ្រប់យ៉ាងដែលកើតឡើងក្នុងជីវិត 2024 កន្លងមកនេះ

After Footer (Active) - damrei Mr1 Zone2

អគុណថាមពលល្អៗ មនុស្សជុំវិញខ្លួនដែលគួអោយស្រលាញ់ ឱកាសដែលបានទទួល បានធ្វើទាំងអ្នកទទួលនិងអ្នកអោយ  ហើយក៏អគុណក្ដីស្រលាញ់ល្អៗ ពីអ្នកដែលផ្ដល់អោយណាចា 

ឆ្នាំថ្មីត្រូវតែមានអ្វីដែលរំភើបជាងនេះច្បាស់ណាស់​គ្រាន់តែនិយាយក៏រំភើបចិត្តយ៉ាងនេះទៅហើយ!

 

សូមអោយក្ដីសុខនៅជាមួយអ្នកទាំងអស់គ្នាណាចា

Happy New Year 2025

Thank you for everything that happened in 2024.
Thank you for the positive energy, the wonderful people around me, the opportunities I’ve received, and for being both a giver and a receiver.
Thank you for the love and kindness shared by everyone.

Next year will surely be even more exciting—I’m already looking forward to it!

Wishing happiness to everyone
Happy New Year 2025! :)”

អត្ថបទដោយ : នីត្តា