ក្រោយ Angelababy បង្ហោះសារមួយនេះទៅកាន់ស្វាមីរបស់នាង អ្នកគាំទ្រនាងធូរទ្រូងខ្សាកតែម្ដង

ជាការពិតណាស់ តារាស្រីរូបស្រស់ Angelababy និងស្វាមីរបស់នាងលោក Huang Xiao Ming តែងត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ ក៏ព្រោះតែពួកគេទាំងពីរជាគូស្នេហ៍ដែលមានកេរ្ដិ៍ឈ្មោះល្បី និងមានទ្រព្យសម្បត្តិច្រើន។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគូស្នេហ៍ដ៏ល្បីមួយគូនេះ រៀបការមិនបានប៉ុន្មានផងក៏មានរឿងអាស្រូវទាក់ទងនឹងការលែងលះឥតឈប់ឈរ ម៉្យាងទៀតដោយសារតែ តារាប្រុស ស្រី មួយគូនេះ មិនបានដែលបកស្រាយឲ្យច្បាស់លាស់ពីទំនាក់ទំនង និងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ហេតុដូច្នេះទើបធ្វើឲ្យមហាជនជាច្រើនគិតថាអ្នកទាំងពីរប្រហែលជាមានបញ្ហារកាំរកូសនឹងគ្នាពិតមែនរហូតឈានដល់កាលលែងលះគ្នា។

ប៉ុន្ដែក្រោយពីបានឃើញតារាស្រីរូបស្រស់នេះ បង្ហោះសារជូនពរថ្ងៃខួបកំណើតដល់ស្វាមីនាងនៅលើបណ្ដាញសង្គម Weibo និងមានការឆ្លើយតបយ៉ាងផ្អែមល្ហែមពីស្វាមីរបស់នាងថា «អរគុណប្រពន្ធសំលាញ់» នៅខាងក្រោមសារនោះផងដែរ ទើបធ្វើឲ្យប្រិយមិត្តដែលជាអ្នកគាំទ្រប្ដីប្រពន្ធមួយគូនេះ ធូរទ្រូខ្សាកតែម្ដង ពីព្រោះថាបើសិនជាចំណងអាពាហ៍ពិពាហ៍របស់ពួកគេពិតជាប្រេះឆាដូចពាក្យចចាមអារ៉ាមមែននោះ Angelababy ប្រហែលជាមិនខ្វល់នឹងថ្ងៃកំណើតរបស់ស្វាមីខ្លួនលោក Huang Xiao Ming នោះទេ៕

ប្រភព៖ Dramapanda

អត្ថបទដោយ៖ ស្រីពេជ្រ