កាន់តែធ្ងន់ធ្ងរ! Zhao Lusi ត្រូវបានបញ្ចូលទៅបន្ទប់សង្គ្រោះបន្ទាន់ទាំងកណ្ដាលយប់! មានរូបភាព

តារាសម្ដែងស្រីល្បីឈ្មោះ Zhao Lusi បានក្លាយទៅជាប្រធានបទក្ដៅនៅលើបណ្ដាញសង្គម បន្ទាប់ពីមានការបែកធ្លាយវីដេអូខណៈពេលនាងនៅលើទន្ទះរុញក្នុងមន្ទីរពេទ្យទាំងកណ្ដលយប់ ដោយមានពាក្យចរចាមរាមថានាងត្រូវបានបញ្ចូលទៅបន្ទប់សង្គ្រោះបន្ទាន់ ក្រៅពីនេះក៏នៅមានការរាយការណ៍មកថា កាលពីថ្ងៃទី 14 កន្លងមកនេះ នាងត្រូវពឹកលើខ្យល់អុកស៊ីសែនខណៈពេលទៅថតរឿងទៀតផង

ថ្មីៗនេះ គណនី Weibo ផ្ទាល់ខ្លួនរបស់ Zhao Lusi ត្រូវបានបិទបណ្ដោះអាសន្ន ដូច្នេះហើយទើបធ្វើអោយពិបាកតាមដានពត៌មានបន្ថែម ហើយខាង​ភ្នាក់ងារ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​ពី​ហេតុការណ៍​នេះ​នៅ​ឡើយ​ទេ

After Footer (Active) - damrei Mr1 Zone2

អ្នកគាំទ្រសុទ្ធតែព្រួយបារម្ភចំពោះហេតុការណ៍ទាំងនេះ ម្នាក់ៗបានផ្ញើរកំលាំងចិត្តយ៉ាងច្រើនទៅដល់សាម៉ីខ្លួន ដោយបន្ថែមដោយពាក្យផ្ដាំផ្ញើរមើលថែសុខភាពជាចម្បង ចំពេលគ្រប់គ្នាក៏កំពុងរង់ចាំសេចក្តីថ្លែងការណ៍ផ្លូវការពីស្ទូឌីយ៉ូរបស់នាងផងដែរ

អត្ថបទដោយ : នីត្តា