ដល់វេនខ្ញុំហើយមែនទេ? Mario ត្រូវបានគ្រប់គ្នាដាក់ហេសថេក #បន្ទាប់ពីមិត្តស្រីទទួលបានកាដូពិសេសក្នុងមង្គលការរបស់……! មានរូបភាព
គូស្នេហ៍ផ្អែមល្ហែមនៃវិស័យសិល្បៈ Janji-Janjira ជាមួយនិងកំលោះសង្ហា Mario Maurer ដែលមើលចិត្តគ្នាជិត១០ឆ្នាំ។ ជាក់ស្ដែងខាងស្រីបានទៅចូលរួមកម្មវិធីមង្គលការមិត្តសម្លាញ់ ហើយទទួលបានបាច់ផ្ការបស់កូនក្រមុំម្ដងទៀត
ហេតុការណ៍នេះបានធ្វើអោយកើតការភ្ញាក់ផ្អើលទូរទាំងបណ្ដាញសង្គម ដោយមិត្តភ័ក្ដក្នុងវិស័យសិល្បៈរួមទាំងអ្នកគាំទ្រនាំគ្នាចូលសម្ដែងក្ដេីត្រេកអរនិងសម្លេងគាំទ្រថែមទាំងដាក់ #អោយ Mario ដែលជាមិត្តប្រុសរបស់នាងទៀតផង “ត្រៀមខ្លួនរួចហើយអាចសុំរៀបការបាន, ដល់ពេលហើយនៅចាំអីទៀត, ថ្ងៃនេះចាប់ថ្ងៃក្រោយច្បាស់ជាអ្ននបោះម្ដង, ល្មមរៀបការហើយស្រីស្អាត….”
ពេញមួយរយៈពេលកន្លងមក គូស្នេហ៍មួយគូនេះ តែងតែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍។ ជាមួយនឹងពេលវេលាដ៏គួរឱ្យស្រលាញ់ និងភាពផ្អែមល្ហែមធម្មជាតិ រហូតធ្វើឱ្យមនុស្សជាច្រើនលួចញញឹមរាល់ពេលឃើញភាពគួរឱ្យស្រលាញ់របស់គូស្នេហ៍មួយគូនេះ
អត្ថបទដោយ : នីត្តា