Yaya-Nadech ដោះខោអាវចោលទុកតែប៊ីគីនីលោតទឹកខណៈពេលជុំវិញហ៊ុំព័ទ្ធដោយព្រិលពណ៌ស…..ស្នេហាធ្វើអោយយើងក្លាហាន! មានរូបភាព
ដើរលេងនៅក្រៅប្រទេសបែបរយៈពេលវែងៗច្រើនថ្ងៃសម្រាប់ដំណើរកំសាន្ដរបស់ Nadech Kugimiya និង Yaya Urassaya បណ្ដើរគ្នាទៅដើរលេងបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមក
ហើយជាក់ស្ដែងក៏មានរឿងធ្វើអោយគ្រប់គ្នាអស់សំណើចជាមួយនិងរូបភាពរបស់ Yaya ដែលបានផុសចេញទៅលើបណ្ដាញសង្គម IG ជារូបដែលនាងឈរនៅក្បែរស្រះទឹកជាមួយនិងឈុតហែលទឹកពណ៌សដ៏សែនស៊ិចស៊ី ហើយទេសភាពជុំវិញខ្លួននាងគឺជាវាលព្រិសពណ៌ស និងអមជាមួយប្រយោគសារថា ” icy retreat complete”
ដោយទាំង Yaya និង Nadech សុទ្ធតែប្រកួតប្រជែងគ្នាដោះអាវលេងទឹកនិងថតរូបថតវីដេអូអោយ Nadech ដែលកំពុងដោះអាវបង្អួតសាច់ដុំកង់ៗណែនៗ ដកប៉ុន្មានសង្សាអត់ខ្វល់សំខាន់ស្នេហាមួយគូនេះផ្អែមល្ហែមគ្រប់រដូវកាលទាំងអស់ចា
អត្ថបទដោយ : នីត្តា