Bella ចេញមកពីបញ្ហាធូលី PM 2.5……Will Chawin ប្រញាប់ធ្វើការ repost ថែមទាំងធ្វើអោយមហាជនភ្ញាក់ផ្អើលរឿងឋានៈអ្នកទាំងពីរព្រោះតែពាក្យមួយមាត់នេះ…..! មានរូបភាព

សូមធ្វើជាអ្នកប្រកាសសម្លេងម្នាក់ទៀត សម្រាប់តារាសម្ដែងស្រីស្អាតល្បីឈ្មោះ Bella Ranee ចំពោះរឿងធូលី PM 2.5 ក្នុងប្រទេសថៃ ព្រោះតែវាខ្លាំងខុសធម្មតាខុសស្ដងដារដល់ថ្នាក់ធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាជនជាខ្លាំង

ដោយ Bella នាងថតជាវីដេអូខណៈពេលនៅលើឡានហើយស្ទើរតែសម្លឹងមើលផ្លូវមិនឃើញព្រោះតែធូលី PM 2.5 ដែលកំពុងតែហ៊ុយពាលពេញទាំងផ្លូវ

After Footer (Active) - damrei Mr1 Zone2

អមជាមួយនិងប្រយោគសារដែលនាងសរសេរថា “បរិយាកាសបែបនេះត្រូវរស់នៅយ៉ាងម៉េច ហើយពេលណាទើបមានភ្នាក់ងារចេញមកដោះស្រាយបញ្ហាទាំងអស់នេះ?”

បន្ទាប់មកខាងម្ចាស់ចិត្តរូបសង្ហា Will Chawin បានធ្វើការផុសម្ដងទៀតចំពោះរឿងរ៉ាវដែលខាងស្រីផុសថែមទាងបន្ថែមជាប្រយោគថា “អាណិតសង្សានិងអ្នកផ្សេងៗក្នុងប្រទេសថៃខ្លាំងណាស់ ដែលត្រូវមកទទួលរងខ្យល់ពុលបែបនេះ សូមអោយរដ្ឋាភិបាលនិងប្រជាជនថៃផ្ដល់ភាពសំខាន់រឿងនេះអោយមែនទែន សោកស្ដាយចំពោះប្រទេសដែលគួអោយចង់រស់នៅខ្លាំងណាស់ៗៗៗ”

រឿងនេះធ្វើអោយគ្រប់គ្នាមានកាភ្ញាក់ផ្អើលជាខ្លាំងចំពោះអ្នកទាំងពីរ ព្រោះតែពេលនេះខាងប្រុសហៅខាងស្រីជាសង្សាពេញៗមាត់ហើយដូច្នេះបង្ហាញថាអ្នកទាំងបានផ្លាស់ប្ដូរឋានៈពីអ្នកមើលចិត្តមកជាសង្សាហើយ!!!

អត្ថបទដោយ : នីត្តា