ជួយពិភាក្សាគ្នាសិនបានទេ? ស្វាមីរបស់ Matt Peeranee ចាប់ផ្ដើមស្រាវជ្រាវពីវិធីមើលថែអ្នកមានផ្ទៃពោះហើយឬមួយក៏…..! មានរូបភាព
Fame Phimadet ស្វាមីរូបសង្ហារបស់ Matt Peeranee ត្រៀមខ្លួនរួចជាស្រេចក្នុងការមើលថែអ្នកមានផ្ទៃពោះ និងព្រមទទួលអារម្មណ៍របស់នាងថាយ៉ាងម៉េចរួចស្រេចហើយ ស្ដាប់បណ្ដើរញញឹមតាមបណ្ដើរ
ជាគូស្វាមីភរិយាមួយគូទៀតដែលតែងតែចេញមកញោះគ្នាឥតឈប់ឈរ មិនត្រឹមតែជាស្វាមីភរិយាទេតែក៏ជាពួកម៉ាកយល់ចិត្តយល់ថ្លើមបំផុតតៀតផង ញ៉ោះគ្នាម្ដងៗហ្វេនៗឯនេះក៏សើចរឹងពោះតាមដែរ តែពីរនាក់ទេតែមិនធ្វើអោយផ្ទះស្ងាត់សោះឡើយ សប្បាយចិត្តកក់ក្ដៅពិតៗ ហើយអ្វីដែលសំខាន់ជាអ្នកជំនួញទាំងគូរតែម្ដង
ជាក់ស្ដែងអ្នកគាំទ្រដែលបានតាមដានក្នុង IG របស់ខាងស្រីញញឹមញញ៉ែមតាមគ្នាមិនឈប់ បន្ទាប់ពីបានឃើញ Fame ស្វាមីជាទីស្រលាញ់របស់នាង ប្រាប់ថាត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាប៉ាៗគេ បើកឡានបណ្ដើរស្ដាប់ការណែនាំពីវិធីទប់ទល់ជាមួយភរិយាដែលកំពុងមានផ្ទៃពោះ ព្រមទាំងស្វែងយល់អំពីអារម្មណ៍របស់ភរិយាដែលមានផ្ទៃពោះផងដែរ
ក្រោយមក Matt បានថតវីដេអូទុកនិងយកមកផុសអមជាមួយនិងប្រយោគសារថា “អើ….នេះចាប់ផ្ដើមតាំងតែមិនទាន់មានផ្ទៃពោះហា”
ខាងប្រុសក៏បានយកទៅផុសបន្ដនៅក្នុង IG ផ្ទាល់ខ្លួនដោយប្រាប់ថា “ដើម្បីអោយដឹងថា ត្រូវជួបនិងអ្វីខ្លះ”
មួយគូនេះគួអោយសង្ស័យខ្លាំងណាស់ដូចអោយហេតុយ៉ាងម៉េចទេ
អត្ថបទដោយ : នីត្តា