Dew Arisara ទោះបីជាប់ឈ្មោះជាតារាជំពាក់បំណុលគេ 62 លានក៏អត់ខ្វល់ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ផុសស្វីតធម្មតា! មានរូបភាព

ករណីរិះគន់ក្ដៅលើបណ្ដាញសសង្គមនិងអ្នកសិល្បៈ តារាស្រីម្នាក់ខ្ចីគ្រឿងប្រដាប់ 62 លានបាត ហើយនៅមិនទាន់បានសងម្ចាស់ដើម រហូតបង្កអោយមានការផុសទារលើបណ្ដាញសង្គមភ្លាមៗ ធ្វើអោយអ្នកបណ្ដាញសង្គមជ្រួលច្របល់ស្រាវជ្រាវរកមើលថាជាតារាម្នាក់ណា ក្នុងនោះក៏មានឈ្មោះរបស់ Dew Arisara ម្នាក់ដែរ ហើយក៏កើតមានការរិះគន់និងសំនួរជាច្រើនបានកើតឡើង

រហូតមកដល់ពេលនេះ Dew នៅមិនទាន់ចេញមកផ្ដល់ចម្លើយអ្វីទាំងអស់ ទាក់ទងនិងរឿងនេះតែថ្មីៗនេះនាងបានចេញមកផុសក្នុង Instagram Story ជាលើកដំបូងបន្ទាប់ពីមានរឿងនេះកើតឡើង ដោយនាងចែករំលែកវីដេអូស្នេហា អមជាមួយនិងសារខ្លីៗថា “Will you be my Valentine”  ធ្វើអោយគ្រប់គ្នាសង្ស័យជាខ្លាំងថានាងចង់សំដៅទៅលើអ្វី ឬមួយគ្រាន់តែចង់ផុសស្វាមគន៍ថ្ងៃនៃក្ដីស្រលាញ់ធម្មតាៗ

After Footer (Active) - damrei Mr1 Zone2

យ៉ាងណាក៏ដោយការផុសលើកនេះបានធ្វើអោយអ្នកគាំទ្រនិងអ្នកលេងបណ្ដាញសង្គមជាច្រើនទៀតចាប់អារម្មណ៍តាមដានជាខ្លាំង ហើយទន្ទឹងរងចាំមើលថាពេលណាទើបនាងចេញមកបកស្រាយជុំវិញរឿងដែលបានកើតឡើងនេះ

អត្ថបទដោយ : នីត្តា