តួឯកស្រី Ice Preeyada ធ្លាប់ជាតារាស្រីដែលគិតខ្លី ពេលនេះកែប្រែជីវិតថ្មីសម្រស់មុខស្អាតទ្វេរឡើង…

ហើយឡើងស្អាតដូចតុក្កតា! តួឯកស្រី Ice Preeyada ទទួលបានការសសើរនិងស្វាគមន៍ពីមិត្តអ្នកគាំទ្រ ក្រោយពីបានឃើញរូបនាងត្រលប់មកបង្ហោះរូបភាពក្នុងបណ្ដាញសង្គមឡើងវិញជាមួយភាពរីករាយ និងសម្រស់មុខស្រស់ស្អាតក្មេងជាងវ័យទ្វេរឡើងបែបនេះ។ ដោយរូបនាងកាលពីមួយរយះពេលមុននេះធ្លាប់ប្រាប់ថាខ្លួនឯងជួបវិបត្ដផ្លូវចិត្តតស៊ូជាមួយនឹងជំងឺស្រេ្ដស ធ្លាប់ចង់គិតខ្លី បាត់ភាពរីករាយនិងបានបង្ហោះដ្រាម៉ាក្នុងបណ្ដាញសង្គមជាច្រើនរឿង។ តែពេលនេះជីវិតរបស់នាងកំពុងតែត្រលប់មកភាពល្អប្រសើរឡើងហើយ និងសុខភាពផ្លូវចិត្តប្រចាំថ្ងៃរបស់នាងក៏មានភាពប្រសើរឡើងច្រើន​ អរគុណគ្រប់កម្លាំងចិត្តពីមិត្តអ្នកគាំទ្រនាពេលកន្លងមកផងដែរ។

ដោយតួឯកស្រី IcePreeyada ធ្លាប់បាននិយាយប្រាប់ពីអាការះជំងឺបាក់ទឹកចិត្តដែលនាងខ្លួនឯងផ្ទាល់ធ្លាប់ប្រឈមមុខនិងឆ្លងកាត់រួចហើយ នាងធ្លាប់ចង់គិតខ្លីព្រោះកាលនោះជួបបញ្ហាជីវិតផ្ទួនៗ ទោះជារឿងនោះការពិតមិនធំដុំណាស់ណាទេតែកាលនោះសម្រាប់នាងគឺគិតថាជារឿងពិបាកមិនអាចដោះស្រាយរួចទៅវិញ។ ហើយសូម្បីតែទទួលបានពាក្យរិះគន់ព្រោះរឿងវះកាត់កែសម្រស់ក៏ធ្វើឲនាងកាលនោះខូចចិត្តបាក់ទឹកចិត្តខ្លាំងសឹងមិនចេញទៅណាមកណានិងបាត់មុខពី​វិស័យការសម្ដែងមួយរយះពេលផងដែរ។ តែពេលនេះតួឯកស្រី  Ice Preeyada បានត្រលប់មកវិញហើយជាមួយភាពស្រស់ស្រាយនិងស្នាមញញឹម បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងបណ្ដាញសង្គមនិងមានសម្ដែងរឿងភាគថ្មីៗវិញហើយផងដែរ។ ហើយបើនិយាយពីរូបសម្រស់់វិញមានតែស្រស់ស្អាតទ្វេរឡើងជាងមុនថែមទៀត ឡើងក្មេងវ័យស្បែកមុខសខ្ចីតឹងណែនតែម្ដង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ