កុំថាអាយុរមិនមែនជាបញ្ហា តួឯកស្រី Four ប្រាប់មូលហេតុដែលចែកផ្លូវសង្សារក្មេងក៏ព្រោះអាយុរនេះឯង…

កុំថារឿងអាយុរមិនមែនជាឩបសគ្គនៃការមានចំណងស្នេហា តួឯកស្រី Four Sakonrut ចេញមកនិយាយខ្លួននាងនេះហើយជួបខ្លួនឯងផ្ទាល់ ចំណងស្នេហារបស់នាងច្រើនឆ្នាំនេះគឺបានបែកបាក់ចែកផ្លូវគ្នាព្រោះតែរឿងអាយុរខុសគ្នាច្រើននេះហើយ។ ដោយរូបនាងក៏ធ្លាប់ជាតារាស្រីមួយដួងដែលមានគូស្នេហ៍អាយុរប្អូននាងច្រើនឆ្នាំ ស្រលាញ់គ្នាទាក់ទងគ្នាមកជាច្រើនឆ្នាំ និងពេលនេះបានចែកផ្លូវគ្នាហើយ មូលហេតុនៃការបែកបាក់ក៏ព្រោះតែចុងក្រោយមើលមិនឃើញផ្លូវអនាគតអាចដើររួមគ្នាព្រោះតែគម្លាតអាយុរ គម្លាតនៃការគិតគូពីថ្ងៃអនាគតខុសគ្នានេះឯង។

ដោយតួឯកស្រី Four Sakonrut អតីតគូស្នេហ៍របស់នាងក៏គឺតារាចម្រៀងលោក Timethai គូនេះក៏ជាគូស្នេហ៍តារាខុសវ័យដែលតារាស្រី Four Sakonrut មានអាយុរ៣៨ឆ្នាំ ចំណែកលោក Timethai មានអាយុរ២៩ឆ្នាំ គឺមានគម្លាតអាយុរខុសគ្នាជិតដប់ឆ្នាំ។ ចែកផ្លូវគ្នាមួយរយះពេលធំហើយ ទើបតែថ្មីៗនេះតារាស្រី Four ដាច់ចិត្តទម្លាយមូលហេតុដែលត្រូវចែកផ្លូវគ្នានឹង Timethai ទាំងដែលខំស្រលាញ់គ្នាមករាប់ឆ្នាំដែរហើយ។ តារាស្រី Four បានឲដឹងថា មូលហេតុគឺមកពីបញ្ហាការគិតរឿងថ្ងៃអនាគតផែនការជីវិតមិនដូចគ្នាព្រោះតែរឿងអាយុរនេះឯង មិនចែកផ្លូវគ្នារូបនាងបានចាប់ផ្ដើមគិតគូរឿងការមង្គលការសាងគ្រួសារហើយព្រោះអាយុរនាងក៏ចូលដល់ក្បែរ៤០ហើយផងដែរ តែ Timethai ហាក់នៅមិនទាន់គិតដល់ការប្រើជីវិតរួមគ្នាសាងគ្រួសារនឹងគ្នានៅឡើយ ធ្វើឲទាំងគូមានបញ្ហាក្នុងទំនាក់ទំនងរឿយៗរហូតឈានដល់ការចែកផ្លូវគ្នាបែបនេះផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ