ជាតារាស្រីដែលល្បីនិងធ្លាប់មានសម្រស់ផូរផង់ Chintara ប្រាប់មូលហេតុដែល៣០ឆ្នាំមកនេះមិនមានសង្សារ…

តារាសម្ដែងស្រីជើងចាស់ Chintara Sukapatana ឆ្លើយតបនឹងសំណួរ ហេតុអ្វីនៅលីវដល់សព្វថ្ងៃ ទាំងដែលរូបគាត់ក៏ជាតួឯកស្រីល្បីល្បាញមួយរូបផង ទាំងជានារីដែលមានរូបសម្រស់ស្អាតផូរផង់តាំងពីវ័យជំទង់ម្នាក់ដែរតែបែរជាដល់អាយុរនៅហើយនៅតែរក្សាភាពនៅលីវមកដល់សព្វថ្ងៃ។ ដោយគាត់បានឲដឹងផងដែរថាមិនមែនគាត់បិទបេះដូងមិនព្រមទទួលអ្នកណានោះទេ គ្រាន់តែរកមិនបានអ្នកដែលសាកសមចុះសម្រុងអាចនៅជាមួយគ្នាមានក្ដីសុខជាងដែលក្ដីសុខដែលគាត់មានហើយ។ ថែមគាត់ក៏ជាមនុស្សដែលចូលចិត្តទៅណាមកណាម្នាក់ឯង និងរីករាយមានក្ដីសុខបានដោយខ្លួនឯង ហើយរយះពេលជាង៣០ឆ្នាំកន្លងមកនេះគាត់នៅលីវរហូតមក និងអាយុរពេលនេះក៏ច្រើនហើយមិនគិតថានឹងសម្លឹងមើលអ្នកណាទៀតនោះឡើយផងដែរ។

តារាសម្ដែងស្រីជើងចាស់ Chintara Sukapatana ឆ្នាំនេះគាត់់គឺមានអាយុរចូល៦០ឆ្នាំហើយផងដែរ ជាតារាសម្ដែងដែលមុនក្លាយជាតួអង្គអ្នកម្ដាយគេដូចសព្វថ្ងៃនេះ ពីមុនគាត់់ក៏ជាតួឯកស្រីមួយដួងផងដែរ។ ថែមកាលជំនាន់គាត់ជាតួឯកស្រីវ័យជំទង់ក៏មានរូបសម្រស់ស្រស់់ស្អាតលេចធ្លោរ​ទទួលបានការសសើរនិងគាំទ្រជាច្រើនឆ្នាំផងដែរ។ ជាតារាស្រីដែលស្អាតមួយដួង តែតួឯកស្រី Chintara Sukapatana មិនសូវមានពត៌មានរឿងម្ចាស់បេះដូងនោះឡើយ។ រំលងទៅរយះពេលច្រើនឆ្នាំ ពេលនេះចូលដល់វ័យ៦០ឆ្នាំគាត់បាននិយាយក្នុងបទសម្ភាសន៍មួយផងដែរថា រយះពេល៣០ឆ្នាំកន្លងមកនេះគឺគាត់នៅលីវរហូតមក មិនមែនមានគូស្ងាត់ៗលាក់មិត្តអ្នកគាំទ្រអីនោះទេ។ ហើយមូលហេតុដែលនៅលីវបានយូរបែបនេះ ក៏ព្រោះតែគាត់់ជាមនុស្សដែលចូលចិត្តនៅតែផ្ទះ ចេញពីកាងារថតក៏សម្រាកនៅផ្ទះមិនចូលចិត្តចេញមុខក្នុងកម្មវិធីឡើយ។ ម្យ៉ាងគាត់ក៏ចូលចិត្តធ្វើអ្វីៗតែម្នាក់ឯងនិងយល់ថាម្នាក់ឯងគឺស្ងប់ស្ងាត់និងមានក្ដីសុខជាង។ ហើយពេលនេះរឹតតែមិនគិតគូរឿងនេះថែមទៀត ព្រោះគាត់ក៏ចូលដល់អាយុរ៦០ឆ្នាំហើយផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ