តួឯកស្រី Mai Davika បង្ហាញខ្លួននៅក្នុងទឹកដីខេត្ដសៀមរាប ប្រទេសកម្ពុជា! ដោយការមកលេងប្រទេសកម្ពុជាលើកនេះ រូបនាងបានមកជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតអលង្ការពាក់ពេជ្រទាំងខ្សែករូបពស់ កងដៃរូបពស់និងក្រវិលពេជ្រដែលសុទ្ធសឹងតែជាគ្រឿងអលង្ការដ៏មានតំលៃខ្ពស់ពីប្រេន BVLGARI។ ហើយមួយឈុតស្រោចពេជ្រនេះគឺដើម្បីមកចូលរួមកម្មវិធីការដាក់តាំងបង្ហាញឈុតគ្រឿងពេជ្រម៉ូតថ្មីរបស់ម៉ាកប្រេនគ្រឿងអលង្ការលំដាប់ពិភពលោកប្រេន BVLGARI ដែលបានរៀបចំកម្មវិធីតាំងបង្ហាញម៉ូតថ្មីរបស់ខ្លួនឆ្នាំនេះនៅលើទឹកដីសៀមរាបរបស់ប្រទេសកម្ពុជា និងបានអញ្ជើញតារាល្បីៗទាំងក្នុងស្រុកនិងក្រៅស្រុកមកចូលរួមផងដែរ។
នៅរាត្រីនៃកម្មវិធី BVLGARI ដែលបានរៀបចំឡើងនៅក្នុងទឹកដីខេត្ដសៀមរាប នៅខាងមុខប្រាសាទបុរាណដែលមានតាំងលម្អរភ្លើងពណ៌ធ្វើឲលេចរូបរាងទស្សនីយភាពក្បូរក្បាច់រចនានៃប្រាងប្រាសាទយ៉ាងប្រណិតស្រស់ស្អាត។ ហើយភ្ញៀវកិត្ដិយសដែលចូលរួមក្នុងកម្មវិធីសុទ្ធសឹងតែលម្អរខ្លួនដោយគ្រឿងលង្ការប្រេនBVLGARI ដែលមានទាំងខ្សែក កងដៃ ក្រវិល និងរ៉ូបរាត្រីស្រមោលសចម្រុះម៉ូត។ ហើយតួឯកស្រី Mai Davika ក៏ជាតារាស្រីមួយដួងដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីនេះ និងបានតុបតែងខ្លួនជាមួយឈុតពេជ្ររបស់ប្រេន BVLGARI ផងដែរ។ បន្ថែមពីនេះទៀត ពេលមកដល់ទឹកដីខេត្ដសៀមរាបដែលសប្បូរដោយប្រាសាទបុរាណបែបនេះ រូបនាងក៏បានថតរូបជាមួយនឹងទេសភាពប្រាសាទបុរាណខេត្ដសៀមរាបក្នុងទឹកដីប្រទេសកម្ពុជាផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ