មិនស្អាតមិនចេញពីផ្ទះ តួឯកស្រី Nune Woranuch ប្រាប់មូលហេតុដែលទៅណាតែងខ្លួនរហូតសូម្បីដើរផ្សារ….

មិនស្អាតមិនចេញពីផ្ទះ! តួឯកស្រីជើងចាស់សម្រស់ចាំ Nune Woranuch សារភាពថារូបនាងនេះហើយគឺជាតារាស្រីដែលល្បីថាមិនផាត់មុខ មិនតុបតែងខ្លួនស្អាតបាតគឺមិនចេញពីផ្ទះនោះឡើយ សូម្បីតែដើរតាមផ្លូវឬទៅផ្សារក៏នាងត្រូវតែតុបតែងថែមក្រែមថែមម្សៅឲមើលទៅសមរម្យផងដែរ នេះគឺជាទម្លាប់របស់នាង។ តែតួឯកស្រី Nune Woranuch ក៏បានបន្ដផងដែរថា ការពិតទៅមិនស្អាតមិនចាញ់ពីផ្ទះរបស់នាងគឺមិនមែនត្រូវតែផាត់មុខក្រាស់ៗនោះឡើយ នាងចូលចិត្តផាត់មុខស្ដើងៗសាមញ្ញបំផុត សូម្បីតែចូលរួមកម្មវិធីធំៗក៏នាងចូលចិត្តតុបតែងមុខផាត់ស្ដើងៗឲឃើញសម្រស់ស្បែកមុខភ្លឺរលោងធម្មជាតិផងដែរ។

កាលពីថ្មីៗនេះតួឯកស្រី Nune Woranuch បានចូលរួមផ្ដល់់បទសម្ភាសន៍ក្នុងកម្មវិធីមួយព្រមឆ្លើយសំណួរដែលបានសួរថា​ តួឯកស្រី Nune Woranuch មិនពាក់ស្បែកជើងផ្ទាត់ មិនផាត់មុខមិនចេញក្រៅផ្ទះពិតមែនឬអត់? សំណួរនេះធ្វើឲតួឯកស្រី Nune Woranuch អស់់សំណើចបន្ដិចមុននឹងឆ្លើយ ថាពិតមែនរូបនាងមិននិយមពាក់ស្បែកជើងផ្ទាត់ចេញក្រៅផ្ទះនោះឡើយ តែមិនមែនថាមិនពាក់នោះឡើយនៅផ្ទះអាចពាក់ម្ដងម្កាល។ ក្នុងនាមជាតួឯកស្រីប្រឡូកវិស័យការសម្ដែងជាង ៣០ឆ្នាំមកនេះ រូបនាងតាំងពីដើមមកតែងទម្លាប់តែងខ្លួនស្អាតៗសិនមិនចេញក្រៅផ្ទះ។ ទីមួយព្រោះរូបនាងចង់ស្អាតផង ម្យ៉ាងទៀតនោះគឺព្រោះតែដើម្បីមិត្តអ្នកគាំទ្រផងដែរ យូរៗមានអ្នកគាំទ្រខ្លះអាចនឹងប្រទះបានជួបនាងនៅខាងក្រៅម្ដងឬចង់ថតរូបជាមួយ នាងមិនចង់ឲអ្នកគាំទ្រខកចិត្តដែលតួឯកស្រីរបស់ខ្លួនមិនស្អាតដូចក្នុងកញ្ចក់ទូរទស្សន៍នោះឡើយ។ ហើយណាមួយរូបនាងក៏មិនសូវជាបានចេញក្រៅទៅណាច្រើននោះដែរ យូរៗទៅក្រៅទើបត្រូវស្អាតជានិច្ច។​

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ