តួឯកស្រី Bella ជួយផ្សព្វផ្សាយជំនួញរបស់គូស្នេហ៍ ជួយគាំទ្រគ្នាចំណូលទាំងសងខាង…

ហេងៗទ្រព្យចូលទៀតហើយ សម្រាប់តួឯកស្រី Bella Ranee និងគូស្នេហ៍ជួយគាំទ្រគ្នាទៅវិញទៅមក! ដោយ លោក Vin Schwin និងក្រុមគ្រួសារបង្កើតមុខជំនួញថ្មី តួឯកស្រី Bella Ranee ក៏ជួយចេញមុខមកគាំទ្រពេញទំហឹងនិងដើរតួនាទីជាតារាស្រីផ្សព្វផ្សាយអាជីវកម្មមួយនេះរបស់ក្រុមគ្រួសារគូស្នេហ៍ឲកាន់តែមានអ្នកស្គាល់កាន់តែច្រើនផងដែរ។

តួឯកស្រី Bella Ranee ចំណងស្នេហាមិនមែនការលាក់បាំងនោះឡើយ មានតែបង្ហាញពីភាពផ្អែមល្ហែមបង្ហោះរូបគូស្វីតៗជាមួយគូស្នេហ៍ជាបន្ដបន្ទាប់។ ដោយរូបនាងពេលនេះកំពុងតែមើលចិត្តគ្នាជាមួយនឹងបុរសជំនួញម្នាក់ឈ្មោះ Vin Schwin បន្ទាប់ពីបានជួបគ្នាចៃដន្យនៅព្រលានយន្ដហោះនិងទាក់ទងមើលចិត្តគ្នារហូតមក។ បើកបេះដូងលើកនេះមានតែហេងៗគូនេះគាំទ្រគ្នាទៅវិញទៅមក លោក Vin Schwin តែងមកឲជាកម្លាំងចិត្ដដល់ Bella នៅកន្លែងថត ចំណែកតួឯកស្រី Bella វិញក៏គាំទ្រលោកក្នុងរឿងមុខជំនួញផងដែរ។ ថ្មីៗនេះក្រុមគ្រួសាររបស់លោកVin Schwin បានបើកមុខជំនួញថ្មីជាអាជីវម្មទូក កាណូត ប្រណិតសម្រាប់ជួលកំសាន្ដដើរលេងតាមដងទន្លេ ហើយការផ្សព្វផ្សាយអាជីវកម្មនេះមានតួឯកស្រី Bella ជាអ្នកថតស្បតផ្សព្វផ្សាយឲ កាន់តែធ្វើមហាជនស្គាល់បានលឿននិងមានការទុកចិត្តបានច្រើនផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ