មិត្តអ្នកគាំទ្របារម្ភ តួឯកស្រី Marie Broenner ក្រោយបង្ហាញមុខគូស្នេហ៍ធ្លាប់មានប្រវត្ដិវាយប្រពន្ធ….

ជួបស្នេហាថ្មី? តួឯកស្រី Marie Broenner បង្ហាញមុខបុរសក្បែរកាយបង្ហាញពីភាពស្និទ្ធស្នាលសម្រាកនៅផ្ទះញុាំអាហារជាមួយគ្នាយ៉ាងមានក្ដីសុខដូចជាគូស្នេហ៍ថ្មីថ្មោង។ តែការបង្ហាញមុខចំណងស្នេហាថ្មីលើកនេះរបស់តួឯកស្រី មិនបានធ្វើឲអ្នកគាំទ្របង្ហាញការសាទររីករាយនឹងបេះដូងស៊ីជំពូររបស់នាងនោះឡើយ តែបែរជាមានអ្នកគាំទ្របង្ហាញក្ដីបារម្ភចំពោះរូបនាងទៅវិញ ព្រោះតែធ្លាប់បានដឹងពីប្រវត្ដិបុរសរូបនោះខ្លះៗហើយផងដែរ។ ប្រហាក់ប្រហែលមុខដូចជាបុរសអ្នកជំនួញដែលការពីឆ្នាំទៅ ត្រូវបានតារាស្រីCherreen  ប្អូនស្រីរបស់ Nichkhun Buck Horvejkul ប្ដឹងទាមទារលែងលះព្រោះតែរឿងប្រើបំបិទសិទ្ធសេរី និងប្រើប្រាស់ហឹង្សារវាយដុំមកលើរូបនាង។

តារាសម្ដែងស្រីសម្រស់ស៊ិចស៊ីមានប្រជាប្រិយភាពក្នុងការសម្ដែងរឿងភាគជាច្រើនរឿងនាង Marie Broenner ថ្មីៗនេះហាក់បង្ហាញពីបេះដូងពណ៌ស៊ីជំពូរសារជាថ្មី និងបានបង្ហាញមុខបុរសជំនួញម្នាក់តាមរយះការបង្ហោះវីដេអូនិងរូបភាពក្នុងបណ្ដាញសង្គមរបស់នាង។ តែក្រោយពីបានឃើញមុខបុរសក្បែរកាយរបស់តួឯកស្រី Marie Broenner ហើយ អ្នកគាំទ្របែរជាបង្ហាញក្ដីបារម្ភពីចំណងស្នេហាលើកនេះរបស់នាងទៅវិញ ព្រោះបុរសរូបនេះមានប្រវត្ដិនិងធ្លាប់ល្បីរួចមកហើយក្នុងបណ្ដាញសង្គម។ ដោយបុរសម្នាក់នេះមានឈ្មោះថា Boss Singsikornkun ជាអ្នកជំនួញតែត្រូវបានគេស្គាល់ព្រោះធ្លាប់ជាអតីតស្វាមីរបស់តារាស្រី Cherreen  ប្អូនស្រីរបស់អាយដលក្រុមចម្រៀងកូរ៉េ 2PMលោក Nichkhun Buck Horvejkul។ ហើយលោក​និងតារាស្រីCherreenបានលែងលះគ្នានិងមានការប្ដឹង ព្រោះតារាស្រី Cherreen  ថាត្រូវបានអតីតស្វាមីរូបនេះវាយដុំរូបរាងកាយនិងបំបិទសិទ្ធសេរីភាពមិនឲចេញក្រៅផ្ទះ និងរហូតធ្វើឲនាងបីកូនតូចរត់ចេញពីផ្ទះហើយលែងលះគ្នាបែបនេះ។ ព្រោះតែធ្លាប់មានប្រវត្ដិបែបនេះហើយ ទើបក្រោយឃើញតួឯកស្រី Marie Broenner បង្ហាញមុខរូបលោកជាបុរសក្បែរកាយ ធ្វើឲមិត្តអ្នកគាំទ្រនាំគ្នាសម្ដែងក្ដីបារម្ភពីសុវត្ដិភាពរបស់នាងនៅថ្ងៃខាងមុខផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ