តួឯកស្រី Tubtim Anyarin និយាយច្បាស់ពីចំណងស្នេហាវ័យខុសគ្នាច្រើនរបស់នាងនិងគូស្នេហ៍ ថារូបនាងមិនដែលគិតថាលាក់បាំងនោះឡើយថ្វីត្បិតតែមានគូស្នេហ៍អាយុរបងច្រើន. ផ្ទុយទៅវិញកន្លងមករូបនាងនេះហើយដែលតែងតែបង្ហោះរូបជាមួយគូស្នេហ៍ក្នុងបណ្ដាញសង្គមជាមួយគ្នា រាំដាក់តិកតុកជាមួយគ្នាជាង៣ឆ្នាំមកនេះ. គ្រាន់តែកន្លងមិនមានអ្នកមកចាប់អារម្មណ៍សួរនាំ ទើបតែថ្មីៗនេះឃើញពត៌មានរបស់នាងនិងគូស្នេហ៍ខុសវ័យមានការចុះផ្សាយទើបនាងចេញមកនិយាយបញ្ជាក់អំពីរឿងនេះបន្ថែមទៀតផងដែរ ថានាងនឹងគូស្នេហ៍ស្រលាញ់គ្នាចិត្តនឹងចិត្តមក៣ឆ្នាំហើយ។
តួឯកស្រីសម្រស់លេចធ្លោរនាង Tubtim Anyarin បានធ្វើឲមហាជននិងមិត្តអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំងក្រោយបានបង្ហាញមុខគូស្នេហ៍ប្រកាសទំនាក់ទំនងជាមួយនឹងបុរសដែលមានអាយុរ៦២ឆ្នាំ។ ថែមបុរសរូបនេះក៏មិនមែនជាអ្នកឆ្ងាយនោះដែរក៏គឺតារាប្រុសលោក Tide Ekkapun ដែលទាំងគូពីមុនក៏ធ្លាប់សម្ដែងរឿងរួមគ្នាដើរតួជាឪពុកនឹងកូន និងជាមិត្តរួមក្រុមធ្វើកាងារអង្គការស្មគ្រ័ចិត្តជាមួយគ្នាផងដែរ។ គម្លាតអាយុររបស់គូស្នេហ៍អ្នកទាំងពីរគឺជិត២៨ឆ្នាំ ដោយតួឯកស្រី Tubtim មានអាយុរ៣៤ ចំណែកលោក Tide ក៏ចូលវ័យ៦២ឆ្នាំហើយ។ យ៉ាងណាក៏ដោយចំណងស្នេហាលើកនេះតួឯកស្រី Tubtim បានអះអាងថាអ្នកទាំងពីរគឺស្រលាញ់គ្នាដោយចិត្តនឹងចិត្ត ដោយរូបនាងស្គាល់លោក Tide Ekkapun មកជាង១៥ឆ្នាំហើយឃើញថាគាត់ជាមនុស្សល្អ កក់ក្ដៅ ចេះជួយកាងារនិងមានទឹកចិត្តជួយអ្នកជុំវិញខ្លួន ហើយក៏ជាបុរសដែលខិតខំធ្វើការដែលនាងអាចទុកចិត្តនឹងពឹងពាក់បានផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ