លាក់លែងជិត តួឯកប្រុសKim Soo-hyunចុងក្រោយសារភាពធ្លាប់ទាក់ទងKim Sae-ronមែន នៅប្រកែករឿងក្មេងមិនគ្រប់អាយុរ….
លាក់លែងជិត ទីបំផុតតារាប្រុសល្បីក្នុងប្រទេសកូរ៉េខាងត្បូងលោក Kim Soo-hyunនិងក្រុមកាងារព្រមលេបពាក្យពីមុនរបស់ខ្លួនឯងដែលធ្លាប់ប្រកែក ចេញបទសម្ភាសន៍សារភាពទទួលស្គាល់ថា រូបលោកKim Soo-hyunកាលពីមុនពិតជាធ្លាប់មានទំនាក់ទំនងស្នេហាស៊ីជំរៅជាមួយនឹងតារាស្រីKim Sae-ronពិតប្រាកដដូចពាក្យចចាមអារ៉ាមមែន។ តែយ៉ាងណាក៏ដោយខាងលោកKim Soo-hyun នៅតែប្រកែកនឹងពត៌មានដែលថាតារាប្រុសលោក Kim Soo-hyunទាក់ទងគ្នាជាមួយKim Sae-ronតាំងពីមុននាងពេញវ័យគ្រប់អាយុរតាំងពីរូបនាងជាសិស្សវិទ្យាល័យវ័យ១៥ឆ្នាំនោះឡើយ។ មហាជនបញ្ចេញមតិលើការបកស្រាយនេះថា រឿងនេះលោកKim Soo-hyunប្រកែកព្រោះខ្លាចមានទោសតាមផ្លូវច្បាប់ ព្រោះបើរឿងដែលរូបលោកនិងតារាស្រីKim Sae-ronទាក់ទងចំណងស្នេហាគ្នាតាំងពីនាង១៥ឆ្នាំមែននោះគឺលោកKim Soo-hyunត្រូវរងការដាក់ទោសពីមហាជននិងទោសតាមផ្លូវច្បាប់ពីបទលោងលោមក្រោមមិនទាន់គ្រប់អាយុរហើយ។
ដោយកាលពីថ្មីៗនេះសមាជិកក្រុមគ្រួសាររបស់អតីតតារាសម្ដែងស្រីវ័យក្មេងនាង Kim Sae-ron បានចេញមកបកអាក្រាតរឿងរ៉ាវទំនាក់ទំនងស្នេហារបស់ Kim Sae-ron និង Kim Soo-hyun ដែលមានព្រមគ្រប់ភស្ដុតាងទាំងសំបុត្រស្នេហានិងកម្រងរូបភាពជាច្រើនសន្លឹករបស់អ្នកទាំងពីរ។ ការចេញមកបង្ហោះបកស្រាយបែបនេះពីក្រុមគ្រួសាររបស់តារាស្រី Kim Sae-ron ព្រោះតែកន្លងមកខាងលោក Kim Soo-hyun ចេះតែប្រកែកថាអ្នកទាំងពីរមិនធ្លាប់ទាក់ទងគ្នា ហើយពេលតារាស្រីKim Sae-ronបានលាចាកលោកហើយនោះក៏ខាងលោក Kim Soo-hyunមិនទទួលស្គាល់ពីទំនាក់ទំនងរបស់អ្នកទាំងពីរ។ ពេលនេះលែងប្រកែកទៀតហើយក្រោយមានរូបភាពភស្ដុតាងច្បាស់ៗបែបនេះខាងលោក Kim Soo-hyun ក៏ទទួលស្គាល់ថាពិតជាធ្លាប់ស្រលាញ់គ្នាជាមួយ Kim Sae-ron ពិតមែន តែមិនមែនតាំងពីនាងនៅ១៥ឆ្នាំមិនទាន់គ្រប់អាយុរដូចការចោទប្រកាន់នោះឡើយ។ យ៉ាងណាក៏ដោយការដែលរូបលោកធ្លាប់់បដិសេដហើយ បែរមកទទួលស្គាល់បែបនេះបានធ្វើឲមិត្តអ្នកគាំទ្រលែងជឿពាក្យប្រកែករបស់លោក ថែមពេលនេះប្រជាប្រិយភាពរបស់តារាសម្ដែងប្រុសជួរមុខនៅកូរ៉េខាងត្បូងលោក Kim Soo-hyun បានធ្លាក់ចុះ មានប្រេនធំៗផ្ដាច់កុងត្រាកាងារជាមួយរូបលោកថែមទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ