វ័យ៤៣ឆ្នាំហើយតែ Anne Thong ទៅជប៉ុនលើកនេះ បង្អួតសម្រស់និងភាពសុិចសុីស្អាតណាស់!(មានរូបភាព)

ជាការពិតណាស់ ទោះបីជាឆ្នាំនេះតារាសម្ដែងថៃស្រី Anne Thongprasom មានវ័យ៤៣ឆ្នាំហើយក៏ដោយ តែបើនិយាយពីរូបសម្រស់និងរូបរាងវិញនរណាឃើញក៏លាន់មាត់សរសើរគ្រប់ៗដែរ។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ នាងបានឆ្លៀតពេលទំនេរធ្វើដំណើរកំសាន្តទៅប្រទេសជប៉ុន និងបានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងឈុតចងពុងនៅក្នុងទឹក បញ្ចេញសាច់សខ្ចី និងសម្រស់ដ៏ស្រស់ស្អាត ធ្វើឲ្យអ្នកគាំទ្រឃើញហើយឈ្លក់វង្វេងសឹងតែគ្រប់គ្នាតែម្ដង។

គួរបញ្ជាក់ផងដែរថា ទោះបីជាតារាស្រីរូបនេះ មានវ័យ៤០ឆ្នាំផ្លាយបែបនេះក៏ពិតមែន តែនាងមិនទាន់គិតគូររឿងរៀបការដូចតារាដទៃនោះទេ ហើយនាងតែងតែប្រើជីវិតនៅលីវយ៉ាងសប្បាយរីករាយបែបនេះគ្រប់ពេលវេលា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី