តារាស្រី Due Arisaraអស់ពីគេទារបំណុលឥឡូវគេទារថ្លៃខុនដូរស់នៅប្រណិត ការពិតជួលគេទេ?

តារាសម្ដែងស្រស់ស្អាតស៊ីវិល័យ Due Arisara មួយរយះពេលចុងក្រោយនេះផ្ទុះពត៌មានផ្ទួនៗរឿងបំណុល ដោយការពីមុននេះមានអ្នកជំនួញស្រីម្នាក់ចេញមកបង្ហោះសារថា តារាស្រី Due Arisara បានមកខ្ចីគ្រឿងពេជ្រឈុតខ្សែក នាឡិកាដៃដាំពេជ្រ និងកាបូបប្រេនៗពីរូបនាងតម្លៃសរុបជាង៦២លានបាត។ ដោយច្រើនខែមកហើយមិនឃើញឲថ្លៃការប្រាក់ និងមិនព្រមយករបស់់មកសងវិញ ទើបខ្លួនសម្រេចចិត្តបង្ហោះទារតាមបណ្ដាញសង្គមដូចនេះ។ អស់ពីម្ចាស់បំណុលបង្ហោះទារលុយថ្លៃរបស់ប្រេនៗ ពេលនេះតារាស្រី Due Arisara មានពត៌មានថ្មីមួយទៀតហើយទាក់់ទងនឹងបំណុល ដោយម្ចាស់អាគារខុនដូដែលរូបនាងស្នាក់នៅក៏បានចេញមកបង្ហោះទារលុយថ្លៃជួលក្នុងបណ្ដាញសង្គមផងដែរ។ ដោយបានឲដឹងថាតារាស្រី Due Arisara ការពិតទៅជួលខុនដូនេះនៅទេ និងមិនបានបង់ប្រាក់់ថ្លៃជួលមួយរយះពេលហើយ។

ពិតជាធ្វើឲមហាជនមិត្តអ្នកគាំទ្រជាច្រើនបង្ហាញការភ្ញាក់ផ្អើលសឹងមិនគួរឲជឿនោះឡើយ ព្រោះនាពេលកន្លងមកតារាស្រី Due Arisara តែងរស់នៅជាមួយភាពប្រណិតស៊ីវិល័យ ប្រើប្រាស់របស់ប្រេន គ្រឿងពេជ្រមានតម្លៃបង្ហោះរូបភាពហៃសូនេះក្នុងបណ្ដាញសង្គមកន្លងមក និងធ្វើឲមិត្តអ្នកគាំទ្រតែងសសើរពីជីវិតរបស់នាង។ ដោយការពីឆ្នាំកន្លងទៅតារាស្រី Due Arisara ទើបធ្លាប់បង្ហាញអាគារខុនដូថ្មីទើបចូលមករស់នៅរបស់នាង មានភាពស្កឹមស្កៃប្រណិតណាស់ ថែមមិនមែនមួយបន្ទប់ពីរបន្ទប់នោះទេ តែទាំងអាគារទាំងមូលតែម្ដងតម្លៃសរុបជាង៧០០លានបាត។ នឹងកន្លងមកមហាជនតែងគិតថានេះជាអាគារខុនដូប្រណិតយ៉ាងស៊ីវិល័យរបស់នាង ស្រាប់តែថ្មីៗនេះក្រោយមានពត៌មាននាងជំពាក់បំណុលគេខ្ចីគ្រឿងពេជ្រគេ ក៏លេចមុខម្ចាស់អាគារខុនដូមកបង្ហោះទារលុយថ្លៃជួលខុនដូដែលនាងរស់នៅថែមទៀតផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ