ស្អាតបងស្អាតប្អូន! សម្រស់ប្អូនស្រីPinky Savikaក៏មិនចាញ់គ្នាដែរ ថែមជាតួឯកតាមគន្លងបង…

ការពិតតារាស្រីទាំងពីរដួងនេះជាបងប្អូនគ្នាសោះចឹងបានស្រដៀងគ្នាណាស់! បង្ហាញសម្រស់មុខមាត់ប្អូនស្រីរបស់តួឯកស្រី Pinky Savika ដែលបានចាប់អាជីពដូចជាបងដែរមកប្រឡូកក្នុងវិស័យការសម្ដែង បច្ចុប្បន្នជាតួឯកស្រីមួយរូបនិងកំពុងក្លាយខ្លួនជាតួឯកស្រីរះថ្មីក្នុងរឿងភាគថ្មីៗមួយរូបផងដែរ។

ដោយតួឯកស្រី Pinky Savika​ បើនិយាយពីអាជីពជាអ្នកសម្ដែងរបស់រូបនាងវិញគឺជាងសាមសិបឆ្នាំហើយ ប្រឡូកមកតាំងពីនាងមិនទាន់ពេញវ័យមកម្លេះ គឺតាំងពីនៅតូចអាយុរក្រោមដប់ឆ្នាំសម្ដែងជាតួកូនក្មេងនិងបន្ដសម្ដែងរឿងថ្មីៗជាបន្ដបន្ទាប់រហូតដល់រូបនាងពេញវ័យជំទង់បានក្លាយជាតួឯកស្រីល្បីតែម្ដង។ រូបនាងជាស្រីមានរូបសម្រស់លេចធ្លោរប្លែកពីតារាស្រីដ៏ទៃក្នុងវិស័យការសម្ដែងថៃដែលមិនងាយធ្វើឲអ្នកទស្សនាច្រលំបានឡើយ។ ហើយថ្មីៗនេះក៏លេចមុខតួឯកស្រីម្នាក់មានឈ្មោះថា Mona Amolrada ដែលមានរូបសម្រស់់ច្រមុះខ្ពស់ស្រួច ភ្នែកធំ រោមភ្នែកង ក្រឡេកមួយភ្លេតស្រដៀងទៅនឹងតួឯកស្រី Pinky Savika។ ពេលនេះច្បាស់ហើយការពិតតួឯកស្រីទាំងពីរដួងនេះគឺជាបងប្អូននឹងគ្នាសោះ អញ្ចឹងទើបមានមុខមាត់ស្រដៀងគ្នាបែបនេះ ដោយតួឯកស្រី Mona Amolrada ទើបតែចូលប្រឡូកក្នុងវិស័យការសម្ដែងទេ តែរូបនាងក៏តស៊ូសម្ដែងពីតួអង្គរាយរង និងបានសម្ដែងក្លាយជាតួឯកស្រីក្នុងរឿងភាគថ្មីៗហើយផងដែរ។

After Footer (Active) - damrei Mr1 Zone2

Pinky Savika

Mona Amolrada

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ