តួឯកប្រុសលោក Naphat កំលោះនៅលីវបង្ហាញសកម្មភាពនៅផ្ទះធ្វើកាងារផ្ទះយ៉ាងជំនាញ…

កូនកំលោះអ្នកណាគេនេះ? តួឯកប្រុសលោក Naphat Siangsomboon ត្រូវបានមិត្តអ្នកគាំទ្រសសើរថារឹតតែសង្ហារទៀតហើយ ក្រោយឃើញសកម្មភាពពេលសម្រាកនៅផ្ទះរបស់តារាប្រុសដួងនេះចេះធ្វើកិច្ចកាងារផ្ទះសឹងគ្រប់មុខប្រសព្វដូចមនុស្សស្រីអញ្ចឹង មិនថាជាការធ្វើម្ហូប លាងចាន សម្អាតផ្ទះ ថែមជាតារាប្រុសដែលស្រលាញ់ភាពស្អាតបាតមានអនាម័យ ថែមគេហដ្ឋានរបស់គាត់ក៏ស្រស់ស្អាតមានការតុបតែងយ៉ាងប្រណិតទាន់សម័យតែម្ដងហើយ។

ដោយថ្មីៗនេះតួឯកប្រុសលោក Naphat Siangsomboon ទើបតែឡើងគេហដ្ឋានថ្មី ដែលជាគេហដ្ឋានក្នុងក្ដីស្រម៉ៃស្រស់ស្អាតប្រណិតរបស់លោក បានចំណាយពេលសង់ច្រើនឆ្នាំនិងបានចំណាយអស់ប្រាក់សន្សំរបស់លោកច្រើនលានផងដែរ។ ម៉ូតផ្ទះខាងក្នុងនិងខាងក្រៅសុទ្ធសឹងតែជាស្ទាយដែលរូបលោកចូលចិត្តនិងបានពិភាក្សាសួរយោបល់អ្នករចនាម៉ូតយ៉ាងផ្ចិតផ្ចង់មុននឹងបានផ្ទះមួយខ្នងនេះ ដូចនេះហើយរូបលោកស្រលាញ់ផ្ទះថ្មីនេះខ្លាំងផងដែរ។ ថ្វីត្បិតតែជាបុរសក៏ពិតមែន តែតារាប្រុសលោក Naphat Siangsomboon បានចែករំលែករូបភាព ពេលសម្រាកនៅផ្ទះធ្វើកិច្ចកាងារសម្អាតផ្ទះថ្មីរបស់លោកក្នុងទឹកមុខយ៉ាងរីករាយមានក្ដីសុខដែលបានចូលមកនៅផ្ទះថ្មីនិងបានទុកដាក់សម្អាតផ្ទះថ្មីរបស់លោកដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ