មិនសុទ្ធតែការពិតទាំងអស់នោះទេ! តារាសម្ដែងស្រី Due Arisara ក្រោយស្ងាត់មួយរយះមិននិយាយអ្វីទាំងអស់ពាក់ព័ន្ធនឹងករណីពត៌មានល្បីកក្រើកថានាងជាហៃសូក្លែងក្លាយជំពាក់លុយគេរាប់លាននោះ ពេលនេះតារាស្រី Due Arisara ចាប់ផ្ដើមបង្ហាញមុខក្នុងបណ្ដាញសង្គមវិញហើយ។ តែរូបនាងនៅតែមិននិយាយបកស្រាយជុំវិញករណីនេះនោះទេ គ្រាន់តែបានបង្ហោះរូបភាពបង្ហាញថាពេលនេះរូបនាងនៅសម្រាកលំហែរឯប្រទេសជប៉ុនជាមួយក្រុមគ្រួសារ។ ហើយរូបនេះក៏បានមានវត្ដមានស្វាមីរបស់នាងក្នុងដំណើរកំសាន្ដលើជំកនេះផងដែរ ធ្វើឲមានការងឿងឆ្ងល់ពីមិត្តអ្នកគាំទ្រ ព្រោះមុននេះលឺល្បីតាមពត៌មានថារូបនាងលែងលះគ្នានិងស្វាមីហើយ ឬមួយនេះជាពត៌មានមិនពិត?
ដោយតារាស្រី Due Arisara ថ្មីៗនេះកំពុងល្បីខ្លាំងរឿងរូបនាងជាតារាតែងខ្លួនប្រើប្រាស់ប្រេនៗតែជំពាក់លុយគេចូលខ្ទង់៦២លានបាត។ ក្រោយពីមានអ្នកជំនួញស្រីម្នាក់ចេញមុខមកទារលុយតាមបណ្ដាញសង្គមដោយឲតារាស្រី Due Arisara យកគ្រឿងពេជ្រ គ្រឿងមាស កាបូបប្រេនៗ ដោយខ្ចីរូបនាងទៅពាក់យកមកសងវិញ បើមិនដូចនេះទេខ្លួននឹងដាក់់ពាក្យបណ្ដឹង។ រឿងនេះធ្វើឲតារាស្រីDue Arisara ល្បីកក្រើកថាជាហៃសូក្លែងក្លាយបោកប្រាស់ទំនុកចិត្តមិត្ដ រហូតល្បីមានពត៌មានថាពេលនេះតារាស្រី Due Arisara និងស្វាមីអ្នកមានរបស់នាងនោះបានលែងលះគ្នាហើយ ទើបនាងជំពាក់គេបែបនេះ។ ក្រោយមានពត៌មានតារាស្រី Due Arisara ស្ងាត់់រហូតមិនបកស្រាយអ្វីទាំងអស់ រហូតធ្វើឲគ្រប់គ្នាជឿថាបែបនេះពិតមែនហើយ។ ទើបតែថ្មីៗនេះតារាស្រី Due Arisara ចាប់ផ្ដើមបង្ហាញមុខក្នុងបណ្ដាញសង្គមឡើងវិញ ដោយបង្ហោះរូបភាពក្នុងដំណើរកំសាន្ដទៅលេងប្រទេសជប៉ុនទាំងគ្រួសារ មានរូបនាង មានកូនប្រុស មានស្វាមី និងម៉ែដោះទៅជាមួយផងដែរ។ ធ្វើឲមិត្តអ្នកគាំទ្រគិតថាឬមួយពត៌មានដែលថានាងនិងស្វាមីលែងលះគ្នានោះអាចនឹងមិនមែនជាការពិតផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ