ប៉ាម៉ាក់និងកូនស្រី! គូស្នេហ៍តារា Nadech និង Yaya ប្រលែងលេងជាមួយកូនស្រីChompooដូចជាគ្រួសារទើបការថ្មីថ្មោង….
ដូចគ្រួសារទើបតែរៀបការហើយថ្មីថ្មោងម្លេះទេ! គូស្នេហ៍តារាតួឯប្រុសលោក Nadech Kugimiya និងតួឯកស្រី Yaya Urassaya ធ្វើឲមិត្តៗអ្នកគាំទ្រនាំគ្នាទាយពីអនាគតគ្រួសាររបស់អ្នកទាំងពីរថាពិតជាមានសុភមង្គលពេញដោយក្ដីស្រលាញ់ ក្រោយពីបានឃើញរូបភាពប្រលែងលេងយ៉ាងជិតស្និទ្ធរបស់អ្នកទាំងពីរជាមួយនឹងនាងតូច Gale កូនស្រីបង្កើតរបស់តារាស្រីរៀមច្បង Chompoo Araya។ ដោយសកម្មភាពយកចិត្តទុកដាក់មើលថែនាងតូច Gale របស់គូស្នេហ៍ទាំងពីរបានធ្វើឲមិត្តអ្នកគាំទ្រថា Nadech និង Yaya នៅថ្ងៃអនាគតច្បាស់ជានឹងក្លាយជាឪពុកម្ដាយកូនដែលល្អអាចមើលថែកូនតូចរបស់អ្នកទាំងពីរពេញដោយក្ដីស្រលាញ់បានជាក់ជាមិនខានផងដែរ។
ដោយគូស្នេហ៍តារាតួឯកប្រុសលោក Nadech Kugimiya និងតួឯកស្រី Yaya Urassaya បានក្លាយជាគូស្នេហ៍តារាដ៏ល្បីប្រចាំសិល្បៈថៃជាច្រើនឆ្នាំមកហើយគឺតាំងពីមុនតាំងគូប្រកាសថាមានចំណងស្នេហានឹងគ្នាពិតៗទៅទៀត។ ជាង១០ឆ្នាំកន្លងមកនេះតារាប្រុសស្រីទាំងពីរដួងតែងត្រូវបានមិត្តអ្នកគាំទ្រចាប់គូឲព្រោះតែស្រលាញ់ចូលចិត្ត បន្ទាប់ពីបានទស្សនាការសម្ដែងរួមគ្នារបស់់អ្នកទាំងពីរក្នុងរឿងភាគជាច្រើនរឿង។ ដូចការសង្ស័យពីមហាជនទីបំផុតគូនេះក៏សារភាពថាលង់ស្រលាញ់គ្នាមែនទែននិងបានប្ដូរទំនាក់ទំនងពីមិត្តរួមអាជីពក្លាយជាគូស្នេហ៍ក្នុងជីវិតពិតយូរហើយ។ ថែមពេលនេះតួឯកប្រុសលោក Nadech Kugimiya និងតួឯកស្រី Yaya Urassaya កំពុងនឹងមានគម្រោងចូលរោងការរៀបចំពិធីមង្គលក្នុងពេលឆាប់ៗនេះ។ ដោយទាំងគូបានភ្ជាប់ពាក្យនឹងគ្នារួចហើយកាលពីឆ្នាំកន្លងទៅ ដោយលោក Nadech បានធ្វើ Surpriseលុតជង្គង់បំពាក់ចិញ្ចៀនសុំ Yaya រៀបការយ៉ាងរ៉ូមែនទិករួចមកហើយ។ កាលដែលឃើញតួឯកប្រុសស្រីទាំងពីរដួង Nadech និង Yaya ប្រលែងលេងជាមួយនាងតូច Gale បែបនេះរឹតធ្វើឲមិត្តអ្នកគាំទ្រចង់ឃើញមុខកូនៗរបស់អ្នកទាំងពីរថែមទៀត និងជឿថាទាំងគូពិតជាឲក្លាយជាឪពុកម្ដាយដែលមើលថែកូនបានល្អផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ