សម្លេងពិត? តួឯកស្រី Pinky Savika ធ្វើឲមិត្តអ្នកគាំទ្រចំហរមាត់សឹងមិនជឿ ព្រោះច្រៀងសំលេងដូចតារាបរទេសលំដាប់…
សម្លេងពិតឡើងដូចតារាបរទេសអញ្ចឹង! តួឯកស្រី Pinky Savika ត្រូវបានមិត្តៗអ្នកគាំទ្រសសើរមិនដាច់ពីមាត់ក្រោយបានឃើញវីដេអូថ្មីៗនេះរបស់នាងឡើងឆាកតន្រ្ដីចូលរួមកម្មវិធីមួយហើយក៏បានបង្ហើរសម្លេងច្រៀងចម្រៀងបរទេស ឡើងពិរោះ ទឹកដមសម្លេងធ្ងន់ ថែមសំនៀងភាសាអង់គ្លេសរបស់នាងក៏ល្អមិនចាញ់ម្ចាស់ដើមទៀត។ រហូតធ្វើឲមិត្តអ្នកគាំទ្រនាំគ្នាលាន់មាត់ថាប្រសិនបើតួឯកស្រី Pinky Savika ងាកមកចាប់អាជីពជាអ្នកចម្រៀងចេញអាល់ប៊ុមខ្លួនឯងថែមមួយមុខទៀតក៏បានដែរ ទឹកដមសម្លេងឡើងបានដូចអ្នកចម្រៀងអាជិពអញ្ចឹង។
ដោយតួឯកស្រី Pinky Savika ការពិតទៅសមត្ថភាពរបស់នាងក្នុងវិស័យសិល្បៈត្រូវបានមិត្តអ្នកគាំទ្របានឃើញនិងសសើរជាយូរមកហើយ ជាពិសេសខាងសមត្ថភាពការសម្ដែង ព្រោះរូបនាងបានប្រឡូកក្នុងការសម្ដែងនេះតាំងពីកុមារភាពក្រោមអាយុរដប់ឆ្នាំមកម្លេះ។ តែខាងផ្នែកចម្រៀងរូបនាងមិនសូវមានអ្នកដឹងថាមានទឹកដមសម្លេងអាចច្រៀងបាននោះឡើយ ព្រោះនាងមិនបានចាប់យកអាជីពជាអ្នកចម្រៀងនោះឡើយ ថែមកន្លងមករូបនាងបានត្រឹមបង្ហើរសម្លេងក្នុងកម្មវិធីកំសាន្ដខ្លះៗប៉ុណ្ណោះ។ ថ្មីៗនេះទឹកដមសម្លេងរបស់តួឯកស្រី Pinky Savika បានល្បីក្នុងបណ្ដាញសង្គមសាជាថ្មី បន្ទាប់ពីបានឡើងច្រៀងក្នុងកម្មវិធី The Wall Song។ តោះមកទស្សនាវីដេអូការបង្ហាញសមត្ថភាពច្រៀងចម្រៀងរបស់តួឯកស្រី Pinky Savika ជាមួយវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ