វ៉ាវពិតជាមិនធម្មតានោះឡើយ! តម្លៃខ្លួនក្នុងការសម្ដែងរឿងមួយភាគៗនិងការបង្ហាញខ្លួនផ្សព្វផ្សាយពានិជ្ជកម្មរបស់តួឯកប្រុសលោក Kim Soo Hyun ពីមុននោះគឺពិតជាច្រើនមែនទែន ជាតម្លៃខ្លួនរបស់តួឯកប្រុសលំដាប់ជួរមុខក្នុងវិស័យការសម្ដែងប្រុសកូរ៉េខាងត្បូងតែម្ដង។ តែពេលនេះកំរិតនៃតម្លៃខ្លួនការផ្សព្វផ្សាយផលិតផលរបស់រូបលោកបានធ្លាក់ចុះវិញហើយ ក្រោយពីបាត់បង់ប្រជាប្រិយភាពថយអ្នកគាំទ្រក្នុងបណ្ដាញសង្គមនិងអ៊ិនស្រ្ដាក្រាមពាក់ព័ន្ធនឹងករណីតួឯកស្រី Kim Sae-ron ដោយរកឃើញថាទាំងគូធ្លាប់ទាក់ទងមានចំណងស្នេហានឹងគ្នាពិតមែនទាំងដែលកាលមុននោះរូបលោកធ្លាប់បដិសេដរួចមកហើយចុះ។
ដោយតួឯកប្រុសកូរ៉េល្បីក្នុងរឿងសង្សារខ្ញុំជាមនុស្សភពផ្កាយលោក Kim Soo Hyun ពេលនេះបានចេញមុខមកនិយាយបកស្រាយហើយទាក់ទងនឹងពត៌មានជាមួយតារាស្រី Kim Sae-ron ក្រោយពីអ្នកផ្ទះរបស់ Kim Sae-ron ចេញមកទម្លាយថាKim Soo Hyun មកទាក់ទងនឹង Kim Sae-ron តាំងពីនាងអាយុរ១៥ឆ្នាំមិនទាន់ពេញវ័យ។ ហើយរឿងនេះតួឯកប្រុសលោក Kim Soo Hyun ចេញមកទទួលស្គាល់ត្រឹមដែលថារូបលោកពិតជាធ្លាប់បានទាក់ទងគ្នាក្នុងនាមជាគូស្នេហ៍ តែមិនបដិសេដរឿងដែលថាស្រលាញ់គ្នាតាំងពីនាងមិនទាន់គ្រប់អាយុរ។ ហើយទោះបីជាពេលនេះរូបលោកបដិសេដពត៌មាននេះយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះប្រជាប្រិយភាពរបស់តួឯកប្រុសដួងនេះបានស្រកចុះជាខ្លាំង និងចំណូលការរកប្រាក់របស់លោកក៏ខាតបង់បានតិចជាងពីមុនផងដែរ ដោយមានប្រេនជាច្រើនចាប់ផ្ដើមថយមិនបន្ដកិច្ចសន្យាជាមួយរូបលោកនិងមិនទាន់មានប្រេនថ្មីៗមកទាក់ទងក្រោយមានពត៌មានផងដែរ។ តែបើរំលឹកដល់មុននេះបន្ដិចកាលពីឆ្នាំទៅ តួឯកប្រុសលោក Kim Soo Hyun ជាតារាដែលបានថ្លៃខ្លួនខ្ពស់កប់ក្នុងចំណោមតារាល្បីៗ ដោយរូបលោកគ្រាន់តែតំណាងផ្សាយផលិតផលឲប្រេនមួយសម្រាប់មួយឆ្នាំអាចរកបានដល់ទៅ៥០០លានវ៉ុន ស្មើរនឹង343,000$ ហើយមានប្រេនជាច្រើនដែលឲរូបលោកផ្សព្វផ្សាយឲមិនក្រោម១៦ប្រេននោះឡើយក្នុងមួយឆ្នាំៗ គឺស្មើរនឹងរូបលោករកបានដល់ទៅ$13 millionដុលារឯណោះ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ