អីយ៉ា! តារាថៃស្រី Aff Taksaorn តែងខ្លួនស្អាតខ្លាំងណាស់ថ្ងៃការមិត្តភក្ដិអតីតស្វាមី!!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះចំណងស្នេហ៍ប្ដីប្រពន្ធរវាងតារាសម្ដែងថៃស្រី Aff Taksaorn និងសេដ្ឋីវ័យក្មេងលោក Songkarn បានចែកផ្លូវគ្នាដាច់ស្រេចហើយ ដោយបន្សំទុកកូនស្រីម្នាក់ដែលត្រូវតារាស្រី Aff Taksaorn ចិញ្ចឹមបីបាច់ថៃរក្សារៀងរាល់ថ្ងៃ។

ក្នុងនោះផងដែរ ក្រោយពេលលែងលះគ្នាហើយ ស្រាប់តែកាលពីពេលថ្មីៗនេះ គេចាប់អារម្មណ៍ឃើញ តារាស្រី Aff Taksaorn បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតរ៉ូបរាត្រីស្រមោលសរពណ៍ពងមាន់ស្រាល ចូលរួមកម្មវិធីមង្គលការមិត្តភក្ដិអតីតស្វាមីរបស់នាង គ្រាន់តែមហាជនឃើញហើយនរណាក៏សរសើរពីសម្រស់តារាស្រីកូនមួយរូបនេះដែរ។

តែអ្វីដែលកាន់តែភ្ញាក់ផ្អើល នៅក្នុងកម្មវិធីមង្គលការនេះ គេក៏បានឃើញវត្តមានលោក Songkarn ដែលជាអតីតស្វាមីតារាស្រីរូបនេះ តុបតែងខ្លួនយ៉ាងស្រស់សង្ហាមកចូលរួមផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី