កូនពៅរបស់ Chompoo Araya ទទួលបានកាដូពីបងស្រីស្អាត Yaya ឃើញហើយរំជួលចិត្តប្រញាប់យកអួតម៉ាក់ៗមុនគេ! មានរូបភាព
ជាតារាស្រីល្បីឈ្មោះវ័យក្មេងបំផុតអាយុ 3 ខួបយ៉ាងអូន Gale កូនពៅរបស់អ្នកម៉ាក់ស្រីស្អាត Chompoo Araya និងលោកប៉ារូបសង្ហា Knot Wisrut ដែលបានរៀបចំកម្មវិធីខួបកំណើតយ៉ាងកក់ក្ដៅ ហើយពាក្យជូនពរពីសំណាក់បងៗអ៊ុំពូមីងលើបណ្ដាញសង្គមក៏បានផ្ញើរចូលមកជាហូរហែរ
ជាក់ស្ដែងអូន Gale ក៏បានបើកប្រអប់កាដូរបស់បង Yaya ដែលបានផ្ញើរមកអោយ ដោយនាងតូចបើកមើលដោយក្ដីរំភើបនិងសប្បាយចិត្តបំផុត ដោយក្នុងប្រអប់នោះគឺជាឈុតហែលទឹកពណ៌ផ្កាឈូករូបតុក្កតាសំណព្វចិត្ត Ariel
ក្រោយមកនាងតូចក៏ប្រញាប់យកទៅអួតម៉ាក់ៗភ្លាមៗហើយសុំពាក់ដើរអួតអោយគ្រប់គ្នាបានឃើញពេញផ្ទះ ឃើញបែបនេះហើយបង Yaya ច្បាស់ជាញញឹមប៉ោងថ្ពាល់ជាមិនខានទេ។
អត្ថបទដោយ : នីត្តា