ហើយឡើងប្លែក ហើយឡើងស្អាតក្មេងជាងវ័យយតែម្ដង! តួឯកស្រី Baifern Pimchanok ប្ដូរស្ទាយខ្លះៗលេងម៉ូតកាត់សក់ថ្មីកាត់់សក់ក្រឡឹងកមើលទៅឡើងក្មេងជាងវ័យ ស៊ីជាមួយសម្រស់ស្បែកសខ្ចីតឹងរលោងរបស់នាងទៀតរឹតធ្វើឲមិត្តអ្នកគាំទ្រសសើរថា មួយឈុតនេះ Baifern ឡើងដូចតួឯកស្រីកូរ៉េអញ្ចឹងដែរ។ ដោយរូបនាងមិនត្រឹមតែមកបង្ហាញម៉ូតសក់ថ្មីទើបកាត់រួចនោះទេ តែបើក្រលេកមើលឈុតដែលតួឯកស្រី Baifern ស្លៀកពាក់ឲសមជាមួយម៉ូតសក់នេះរឹតតែមិនធម្មតា ឡើងស្អាតស៊ិចស៊ី។
ដោយតួឯកស្រី Baifern Pimchanok បច្ចុប្បន្នគឺនៅលីវមិនទាន់ប្រកាសមានម្ចាស់បេះដូងណាម្នាក់នៅឡើយនោះឡើយ តាំងពីឆ្នាំកន្លងទៅរូបនាងបានបែកបាក់ចំណងស្នេហាគ្នាជាមួយតួឯកប្រុសលោក Naphat Siangsomboon ក្រោយស្រលាញ់គ្នាមិនដល់មួយឆ្នាំរួចមក។ នៅលីវម្ដងនេះមានតែអ្នកសសើរថាសម្រស់របស់តួឯកស្រី Baifern Pimchanok ហាក់ក្មេងវ័យលើសដើមជាពិសេសស្ទាយការតុបតែងខ្លួនរបស់នាងតែម្ដង ហាក់កាន់តែហ៊ានលែងខ្លួនស៊ិចស៊ីតាមអាយុរដែលកាន់តែកើនឡើងផងដែរ។ យ៉ាងណាក៏ដោយរូបនាងគឺកើនតែអាយុរទេ សម្រស់ស្បែកវិញគឺមានតែសភ្លឺរលោងចែងចាំងលើសដើម មួយរយះពេលចុងក្រោយនេះអ្នកណាក៏សសើរថានាងមានសម្រស់និងស្បែកស្រស់ថ្លាជាងមុនផងដែរ ជាពិសេសការកាត់ម៉ូតសក់ខ្លីស្ទាយថ្មីមួយម៉ូតនេះរឹតឃើញក្មេងវ័យលើសដើមថែមទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ