នៅតែមើលថែថ្នមដូចក្មេងតូច! តួឯកស្រី Chompoo Araya ត្រូវបានមិត្តអ្នកគាំទ្រសសើរពីក្ដីសុខក្នុងក្រុមគ្រួសាររបស់នាងទៀតហើយ ក្រោយឃើញតារាស្រីដួងនេះត្រូវបានស្វាមីមើលថែយកចិត្តទុកដាក់បង្ហាញឲឃើញថាចំណងស្នេហារបស់អ្នកទាំងពីរនៅតែរឹងមាំផ្អែមល្ហែមទោះជារៀបការហើយជាច្រើនឆ្នាំហើយក៏ដោយ។ ថែមតួឯកស្រី Chompoo ក៏នៅតែអាចរក្សាបានសេរីភាពក្នុងការតុបតែងខ្លួននិងចំណង់ចំណូលចិត្តរបស់នាងដោយមានស្វាមីជាអ្នកជួយគាំទ្រ ទោះរូបនាងចង់តុបតែងខ្លួនស្ទាយក្មេងស្ទាយប្លែកៗបែបណាក៏មិនដែលត្រូវបានស្វាមីជំទាស់នោះឡើយ មានតែនាំ Chompoo ដើរទិញសម្ភារះតុបតែងខ្លួនថែមទៀតផង។ ថ្មីៗនេះថែមទាំងបាននាំភរិយាដើរមើលម៉ូតតុក្កតាខ្ជូតៗដែលទើបចេញថ្មី និងទិញពីរបីឲភរិយាថែមទៀតផង ធ្វើឲមិត្តអ្នកគាំទ្រលាន់មាត់ថា ស្វាមីល្អបែបនេះរកឯណាបានទៀត។
ដោយតួឯកស្រី Chompoo Araya រូបនាងគឺជាតារាស្រីហ្វេសិនដែលល្បីនិងមានប្រជាប្រិយភាពមួយរូបក្នុងសិល្បៈថៃ សម្លៀកបំពាក់ប្រេននាមម៉ាកល្បីៗត្រូវបានរូបនាងទិញយកមកស្លៀកសឹងតែគ្រប់ម៉ូតគ្រប់ស្ទាយទៅហើយ។ មិនត្រឹមតែចូលចិត្តតុបតែងខ្លួនលេងម៉ូតស្លៀកបំពាក់ប្លែកៗនោះទេ តួឯកស្រី Chompoo Araya ក៏មានចំណង់ចំណូលចិត្ដលេងតុក្កតាខ្ជូតៗផងដែរ ម្យ៉ាងទៀតនោះតុក្កតាដែលនាងទិញមកលេងសុទ្ធសឹងតែជាតុក្កតាប្រេននាមដែលមានតម្លៃខ្ពស់ថែមទៀតផង។ ហើយអ្វីដែលធ្វើឲមិត្តអ្នកគាំទ្ររឹតសសើរក្រុមគ្រួសាររបស់តួឯកស្រី Chompoo Araya នោះគឺរូបនាងរកបានស្វាមីដែលល្អព្រមទាំងមុខមាត់ស្រស់សង្ហារមានសម្បត្ដិកាងារមុខជំនួញថែមតាមចិត្តតួឯកស្រី Chompoo លេងស្ទាយដែលរូបនាងចូលចិត្ត។ សូម្បីតែពេលនេះតួឯកស្រី Chompoo មានកូន៣នាក់ទៅហើយ ស្វាមីរបស់នាងនៅតែថ្នាក់ថ្នមដូចក្មេងតូចនាំភរិយាឡើងផ្សារដើរទិញតុក្កតាប្រេនៗថែមទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ